លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូអញ្ជើញទស្សនកិច្ចមហាវិមានប្រជាជនរដ្ឋធានីប៉េកាំង
ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនា មហា វិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
លោកជំទាវបណ្ឌិត បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការធ្វើ បទ បង្ហាញពីថ្នាក់ដឹកនាំ នៃមហាវិមានប្រជាជនចិន។
សូមបញ្ជាក់ថា មហាវិមានប្រជាជន គឺជាអគាររដ្ឋដែលមានទីតាំង នៅ ភាគខាងលិចនៃទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។ មហាវិមាន ប្រជាជន ត្រូវបានប្រើសម្រាប់សកម្មភាពនីតិប្បញ្ញត្តិ និងពិធីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងគណបក្សកុម្មុយនីស្ត ចិន ។
មហាវិមានប្រជាជនមានមុខងារជាកន្លែងប្រជុំសម្រាប់សម័យប្រជុំពេញអង្គ នៃសភាជាតិប្រជាជន នីតិប្បញ្ញត្តិរបស់ចិន ដែលកើតឡើងជារៀង រាល់ឆ្នាំក្នុងកំឡុងខែមីនា រួមជាមួយនឹងសម័យប្រជុំថ្នាក់ជាតិនៃ សន្និសីទ ប្រឹក្សានយោបាយប្រជាជនចិន។
មហាវិមានប្រជាជន ក៏ជាកន្លែងប្រជុំនៃសមាជជាតិនៃ បក្សកុម្មុយ នីស្តចិន ដែលចាប់តាំងពីសន្និសីទលើកទី១២ ក្នុងឆ្នាំ១៩៨២ ការប្រជុំបានកើតឡើងរៀងរាល់ប្រាំឆ្នាំម្តង ហើយគណៈកម្មាធិការ កណ្តាលរបស់គណបក្សត្រូវប្រជុំម្តងក្នុងមួយឆ្នាំ។
មហាវិមានប្រជាជនក៏ត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន កិច្ចប្រជុំថ្នាក់ជាតិនៃអង្គការសង្គម និងនយោបាយ ផ្សេងៗ ការប្រារព្ធខួបអនុស្សាវរីយ៍ថ្នាក់ជាតិ ក៏ដូចជាពិធីបុណ្យរំលឹក ដល់អតីតមេដឹកនាំផងដែរ។ មហាវិមានប្រជាជន ក៏ជាកន្លែងទាក់ ទាញទេសចរដ៏ពេញនិយមនៅក្នុងទីក្រុង ដែលមានភ្ញៀវទេសចរ មកទស្សនារាជធានីនេះជាញឹកញាប់ក្នុងមួយឆ្នាំៗ។
ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះដែរ ថ្នាក់ដឹកនាំនៃ មហា វិមានប្រជាជនចិន បានបង្ហាញផ្ទាំងគំនូដ៏វិចិត្រក្នុងមហាវិមាន ពិសេស ស្នាដៃនៃមហាបុរសចិនជំនាន់មុន៕
ដោយ៖វណ្ណលុក