“កម្ពុជាយល់ឃើញថា ធុរជន វិនិយោគទុនជាតិ-អន្តរជាតិ ជាតួអង្គមិនអាចខ្វះបាន”
អត្ថបទដោយ៖
AMS OneMinute
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលប្តេជ្ញាជម្រុញការអភិវឌ្ឍវិស័យឯកជនឱ្យក្លាយជាកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
ការដាក់ឱ្យអនុវត្តនូវច្បាប់សំខាន់ៗជាច្រើន ពិសេសច្បាប់ស្តីពីការវិនិយោគ ដែលមានយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ក៏ដូចជា ច្បាប់ស្តីពីដៃគូវិស័យសាធារណៈ ឯកជន ជាឧទាហរណ៍មួយនៃការប្តេជ្ញាចិត្ត បន្ថែមលើនេះរាជរដ្ឋាភិបាលបានកំណត់ការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច ទាំងការវិនិយោគ ទាំងសម្រាប់វិស័យឯកជនជាកិច្ចការអាទិភាព។
#ams1minute