រដ្ឋមន្រ្តីព័ត៌មានអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសេវាព័ត៌មានអប្សរា និងគណៈគ្រប់គ្រងប្រព័ន្ធផ្សពផ្សាយចូលជួបសម្តែងការគួរសម និងទទួលជួបពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសេវាព័ត៌មានអប្សរា( Apsara Media Service ,AMS) និងគណៈគ្រប់គ្រងប្រព័ន្ធផ្សពផ្សាយ AMS ដឹកនាំដោយលោកជំទាវ ឌិត នីតា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការ ក្រសួង។

នៅក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងព័ត៌មានបាន ផ្ដោតសំខាន់ផងដែរទៅលើការងារបណ្ដុះបណ្ដាល ផ្ទៃក្នុងដោយ ដាក់ ឱ្យ ដំណើរការឡើងវិញនៅមជ្ឈមណ្ឌលវិក្រឹត្យការសារព័ត៌មាន ដែលនឹង ដើរតួនាទីសំខាន់នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្ទៃក្នុង ហើយក៏បើកចំហសម្រាប់អ្នកសារព័ត៌មានមកពីស្ថាប័នផ្សព្វផ្សាយផ្សេងៗទៀតដែលចង់បញ្ជូនបុគ្គលិកមកធ្វើការបណ្ដុះបណ្ដាលបន្ថែមចំណេះដឹង ដើម្បីឱ្យការរាយការណ៍ព័ត៌មានឱ្យមានកម្រិតស្តង់ដារល្អ ។

ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវ ផ្ដោត សំខាន់ទៅលើខ្លឹមសារនៃអត្ថបទ ដែលមានគុណភាព សម្រាប់ជា ប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ដូចនេះសូមឱ្យប្រព័ន្ធផ្សព្វផ្សាយ ទាំង អស់ ផ្តោតសំខាន់ទៅលើគុណភាពអត្ថបទ និងគុណភាពសារព័ត៌មាន ដែលសំដៅទៅលើការផលិតនៅព័ត៌មានដែលមានគុណភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជន ដល់អ្នកអាន។

ឯកឧត្តមរដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសប្រពន្ធ័ផ្សព្វផ្សាយ AMS ត្រូវបង្កើននូវការងារផ្សាយ ឱ្យ បានទូលំ ទូលាយបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះប្រជាពលរដ្ឋ មាន ចំណេះដឹងខ្ពស់ ដែលត្រូវធ្វើឱ្យព័ត៌មាន របស់យើងប្រកប ដោយ គុណភាពខ្ពស់។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន AMS ដែលបានដើរនាទីសំខាន់នៅក្នុងការផ្ដល់ព័ត៌មានទៅឱ្យសាធារណជន ដែលមានគុណភាពល្អ ទាំងរូបភាព ទាំងខ្លឹមសារ ជាការរួមចំណែកធ្វើ ឱ្យប្រជាពលរដ្ឋខ្មែរគឺទទួលបាននូវព័ត៌មាន ដែលមានខ្លឹមសារល្អៗ ពាក់ព័ន្ធជាមួយព័ត៌មានអប់រំ សេដ្ឋកិច្ច បរិស្ថាន នយោបាយ ប្រវត្តិសាស្ត្រផ្សេងៗ ជាភាពសម្បូរបែបនៃខ្លឹមសារសម្រាប់ ការផ្សព្វ ផ្សាយ ទៅដល់សាធារណជន។

ក្នុងឱកាសនោះដែរ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសេវាព័ត៌មានអប្សរា (AMS)បានថ្លែងអំណរគុណចំពោះ ការគាំទ្ររបស់ក្រសួងព័ត៌មានដល់ AMS នាពេលកន្លងមកនេះ ហើយតាមរយៈកិច្ចពិភាក្សាការងារនេះដែរ លោកជំទាវ បានគូស បញ្ជាក់ថា នឹងនៅតែបន្ដពង្រឹងការផ្សព្វផ្សាយព័ត៌មាន ដែលមា ន គុណភាពល្អ ទាំងរូបភាព ទាំងខ្លឹមសារ ទៅឱ្យសាធារណជន៕
ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner