រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើដល់សមាគមជប៉ុន-កម្ពុជា ជួយផ្សព្វផ្សាយ នូវអ្វីដែលកើតមានឡើងពិតប្រាកដនៅកម្ពុជាទៅដល់ប្រជាជនជប៉ុន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានស្នើដល់ សមាគមជប៉ុន-កម្ពុជា ជួយផ្សព្វផ្សាយព័ត៌មានអំពីប្រទេសកម្ពុជា ជា ភាសាជប៉ុន ដើម្បីឱ្យប្រជាជនជប៉ុនបានឃើញ បានដឹងនូវអ្វីដែល កើត មានឡើងពិតប្រាកដនៅកម្ពុជា។ការលើកឡើងដូចនេះ ក្នុង ឱកាស ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេស កម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា និង លោក កាហ្សូណូរី កាតូ(Kazunori Kato) អនុប្រធានសមាគមជប៉ុនកម្ពុជា និងគណៈ ប្រតិភូជប៉ុនកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការ ក្រសួង ។

ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវអំពីកិច្ចសហការរវាងក្រសួងព័ត៌មានជាមួយសមាគមជប៉ុន កម្ពុជា ពាក់ពន្ធ័ច្រើនផ្នែក សម្រាប់ការ ផ្សព្វផ្សាយពីតួនាទីរបស់អ្នកវិនិយោគទុនជប៉ុននៅកម្ពុជា និងផ្សាយព័ត៌មានពីប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីឱ្យប្រ ជា ជន ជប៉ុន បានដឹងកាន់តែច្រើន ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ធ្លាប់បានលើកជាសំណើ ទៅកាន់ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាអំពីការផ្តល់ម៉ោង ពេលវេលា ក្នុងការផ្សព្វផ្សាយភាសាជប៉ុននៅស្ថានីយវិទ្យុជាតិកម្ពុជា ព្រោះកន្លង មកនេះមានការផ្សាយជាភាសាបារាំង អង់គ្លេស ចិន អារ៉ាប់ ដូច្នេះ បើមានការផ្សាយជាភាសាជប៉ុន បន្ថែមទៀត គឺជាការចូលរួមផ្សព្វ ផ្សាយនូវព័ត៌មានទៅកាន់ប្រជាជនជប៉ុន ដែលចង់ដឹងពីកម្ពុជា ពិសេស ចង់ឱ្យ អ្នកវិនិយោគទុន និងភ្ញៀវទេសចរជប៉ុន ដែលមកកម្ពុជា បានយល់ដឹងជាមុនតាមរយៈព័ត៌មានជាតិ ។យល់ពីវិស័យសេដ្ឋកិច្ច ដែល កម្ពុជាមានសក្តានុពលខ្ពស់ ។

លើសពីនេះឯកឧត្តម នេត្រ ភក្ត្រា ក៏បានស្នើដល់សមាគមជប៉ុន កម្ពុជា ជួយសហការជាមួយផ្នែកឯកជន ជាពិសេសក្រុមហ៊ុនជប៉ុន ចូល រួមគាំទ្រផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដែលជាគោលដៅសំខាន់ដើម្បី ធ្វើយ៉ាងណាផ្សព្វផ្សាយអំពីការវិនិយោគរបស់ជប៉ុន, ការជួយ របស់ រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅក្នុងប្រទេសកម្ពុជា ។ផ្សាយឱ្យ ប្រជាជនជប៉ុនបានដឹងកាន់តែទូលំទូលាយបន្ថែមទៀត ។ ចំពោះការ ចង់ ឱ្យមានកម្មវិធីផ្សាយជាភាសាជប៉ុននេះដែរ ឯកឧត្តមក៏ ចង់ឱ្យមាន ការបើកទូលាយទៅដល់ប្រជាជនកម្ពុជា ឱ្យ ទទួលបាន ចំណេះដឹងការ សិក្សាភាសាបរទេស ក្រៅពីជម្រើសភាសាបារាំង អង់គ្លេស ចិន ភាសា ផ្សេងៗ តែភាសាជប៉ុន ជាជម្រើសសម្រាប់ បំពេញ កិច្ច ការងារ ជា ចំណេះដឹង ការទាក់ទាញវិនិយោគជប៉ុនមកកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រឱ្យមានការបង្កើតការិយាល័យ តំណាងសមាគមជប៉ុន-កម្ពុជា នៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ ទាញ វិនិយោគិនជប៉ុនឱ្យបានច្រើនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

ជាមួយនេះរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្ដែងនូវការអរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់នូវការគាំទ្រជាជំនួយ ផ្សេងៗ ដើម្បីស្តារកសាងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ពន្ធ័ នៅក្នុង ប្រទេស កម្ពុជា ឱ្យមានភាពរីកចម្រើនរហូតមកដល់ពេលនេះ ។ តាមរយៈនេះ ឯកឧត្តមមានជំនឿថា ប្រទេសជប៉ុន នឹងបន្តគាំទ្រជួយដល់ប្រទេស កម្ពុជា បន្ថែមទៀត និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនមក កម្ពុជា កាន់តែច្រើនបន្ថែមទៀត ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានចូលរួមអបអរសាទរចំពោះចំណងការទូត ៧០ ឆ្នាំរវាងកម្ពុជា ជប៉ុន ហើយសូមជូនពរឱ្យចំណងមិត្តភាព ការទូត នេះ កាន់តែរឹងមាំបន្តទៅមុខទៀត ក្នុងភាពជាដៃគូរគ្រប់ជ្រុងជ្រោយ រវាង ប្រទេសទាំងពីរ ក្នុងការផ្សារភ្ជាប់រវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន តាមរយៈនៃការផ្សព្វផ្សាយកម្មវិធីផ្សេងៗ ៕
ដោយ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner