សមត្ថកិច្ចចាប់ខ្លួនបុគ្គល «ហុក ប៊ុនរ៉េត» ដែលក្លែងព្រះរាជសារព្រះមហាក្សត្រ (Video Inside)

https://youtu.be/8gyv8OdtbnM

សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះបុគ្គលឈ្មោះ «ហុក ប៊ុនរ៉េត» ដែលបានក្លែងព្រះរាជសារព្រះមហាក្សត្រ បន្ទាប់ពីការបទបញ្ជាស្វែងរកតែប៉ុន្មានម៉ោង ក្រោយខុទ្ទកាល័យសម្តេចធិបតី បានដាក់បញ្ជាឱ្យការចាត់វិធានការ។ ការចាប់ខ្លួនបុគ្គលនេះ បានធ្វើនៅក្នុងរាជធានីភ្នំពេញ។

បុគ្គលឈ្មោះ «ហុក ប៊ុនរ៉េត» នេះ បានសារភាពការសរសេរក្លែងបន្លំព្រះរាជសារនោះមែន តាមរយៈការប្រើកុំព្យូទ័រផ្ទាល់ខ្លួន នៅទីតាំងផ្ទះលេខ១៥៥, ផ្លូវ៧A, សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ មិនមានសេចក្តីរាយការណ៍បង្ហាញថាតើបុគ្គលរូបនេះ បានទទួលប្រយោជន៍អ្វីខ្លះ ពីការក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រនេះឡើយ។

ads banner