ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ កម្ពុជា ស៊ូ បាលី ប្រកួតកម្រិតជើងឯកចំបាប់ពិភពលោកនាល្ងាចនេះ
អត្ថបទដោយ៖
ចាន់ វិចិត្រ
លោក Casey Bannett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា
បានថ្លែថអោយថា ៖ ថ្ងៃនេះខ្ញុំដឹកនាំអ្នកចំបាប់កម្ពុជា ស៊ូ បាលី ក្នុងការប្រកួតជើងឯកពិភពលោក។ នេះ ជាលើកទីមួយហើយដែលកីឡាករចំបាប់កម្ពុជាបានចូលរួមប្រកួតជើងឯកពិភពលោក។ ការប្រកួតដំបូងរបស់គេ គឺនៅថ្ងៃនេះវេលាម៉ោង ១២:២១ (នៅ កម្ពុជា ម៉ោង ៥:២១ល្ងាច) ទល់នឹងម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ ២០២០។ ប្រសិនបើអ្នកចំបាប់របស់យើងអាចជាប់ក្នុង Top 5 គេនឹងមានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក។” ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។