ជំនួយអន្តរជាតិផ្តើមបញ្ជូនដល់ប្រទេសលីប៊ី រងគ្រោះពីទឹកជំនន់ធ្ងន់ធ្ងរ

ទ្រីប៉ូលី៖ ជំនួយប្រទេសអេមីរ៉ាត់ អារ៉ាប់រួម (UAE) សម្រាប់ជនរងគ្រោះទឹកជំនន់ ត្រូវបានផ្តើមដឹកជញ្ជូនទៅដល់ប្រទេសលីប៊ីហើយ។

ការដឹកជញ្ជូនជំនួយអន្តរជាតិបានចាប់ផ្តើម ទៅដល់ប្រទេសលីប៊ីហើយ កាលពីថ្ងៃសុក្រ សប្តាហ៍នេះ សម្រាប់ការជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ បើទោះបីជាមានការថយចុះ នូវក្តីសង្ឃឹមក្នុងការស្វែងរកអ្នករស់រានមានជីវិតបន្ថែមទៀត ប៉ុន្មានថ្ងៃ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរក៏ដោយ។

យន្តហោះជំនួយរបស់ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម (UAE) បានទៅដល់ប្រទេសលីប៊ី ដើម្បីជួយអ្នករស់រានមានជីវិតពីទឹកជំនន់ ដែលបង្កឡើងដោយព្យុះ Daniel ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម Wam បានរាយការណ៍ថា យន្តហោះដែលដឹកអាហារ និងកញ្ចប់សុខភាពរាប់រយតោនបានចុះចត នៅអាកាសយានដ្ឋានក្នុងទីក្រុង Benghazi នៃប្រទេសលីប៊ី កាលពីថ្ងៃទី១៦ ខែកញ្ញា។

អង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមលីប៊ីបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ Flash Flood នៅទីក្រុងដឺណា (Derna) ប្រទេសលីប៊ី បានកើនដល់ ១១៣០០នាក់ហើយ ស្របពេលដែលមមនុស្សជាង១ម៉ឺននាក់ទៀត នៅបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃសុក្រ សប្តាហ៍នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner