ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ៖ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិនជាមិត្តដែកថែប
(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សតំណាងឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទបានចាត់ទុកកងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិន ជាមិត្តដែកថែប ។
ឯកឧត្ដម បានថ្លែងដូចនេះខណៈ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នត្រួតពិនិត្យនិងថែទាំប្រព័ន្ធបញ្ជាប្រយុទ្ធនិងកាំជ្រួចការពារអាកាសរយៈកំពស់ទាប QW.3 សហការជាមួយកងទ័ពរំដោះប្រជាជនចិន ព្រឹកថ្ងៃទី ១៧ កញ្ញា នៅភ្នំស្រង់ខេត្តកំពង់ស្ពឺ ។ ដោយមានការអញ្ជើញចូលរួមពី លោក វរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យអនុពន្ធ័យោធាចិនប្រចាំព្រៈរាជាណាចក្រកម្ពុជា ។
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង បានលើកឡើងថា នៅក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជានៅសាធារណៈរដ្ឋ ប្រជា មានិតចិនថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រនយោបាយចិនតែមួយ ដូចនេះ កងយោធពលខេមរភូមិន្ទនិងកងទព័រំដោះចិនក៍ជាជាមិត្ត ដែក ថែប នោះដែរ។
ក្នុងនាម នាយឧត្ដមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធ ពល ខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង បានវាយតម្លៃខ្ពស់ចំពោះកងទ័ពរំដោះប្រជាជនចិនដែលបានចំណាយពេលវេលាស្មារតីនិងថវិកាមកជួយហ្វឹកហ្វឺនដល់កងយោធពលខេមរៈភូមិន្ទ នេះសបញ្ជាក់ឲ្យឃើញពីចំណងមិត្តភាពសហប្រតិបត្តិការដែកថែបរវាងកងទ័ពនិងប្រជាជនកម្ពុជាចិន ។ កន្លងមកកងទ័ពប្រជាជនរំដោះចិនបានជួយឧបត្ថម្ភទាំងស្មារតីសម្ភារៈថវិការថ្នាំសង្កូវវ៉ាក់សាំងកូវីដ១៩និងកសាងជំរុំជម្រកដល់កងយោធពលខេមរៈភូមិន្ទនិងបានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងទ័ពដល់កងយោពលខេមរៈភូមិន្ទ។
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានល្អនាពេលនេះការពាររាជរដ្ឋាភិបាលស្របច្បាប់នីតិកាលទី៧នៃរដ្ឋសភា ដោយអនុវត្ត ឱ្យបានខ្ជាប់ខ្ជួនអភិក្រមរបស់បញ្ជាការដ្ឋានអង្គរក្សគឺ ស្មោះត្រង់ការពារនិងម្រើ ជាពិសេសការពារសន្តិសុខសុវត្ថិភាពជូន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារនិងការពារសម្ដេចបវរអធិបតីបណ្ឌិត ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវក្រុមគ្រួសារក្នុងនីតិកាលទី ៧ខាងមុខនេះឱ្យបាន១០០%។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុន ហៀងបាន ឧបត្ថម្ភថវិការដល់សិក្ខាកាមហ្វឹកហ្វឺន យោធាចារ្យនិងក្រុមបច្ចេកទេស ភាគី មិត្តចិនអ្នកក្រុមការងារសម្របសម្រួល និងគ្រប់គ្រងវគ្គ ក្រុមគ្រូជំនួយផងដែរ ៕
ដោយ-រ៉ាវុធ