ត្រីទីឡាព្យ៉ាងាយចិញ្ចឹម ផ្តល់ផលលឿន ត្រូវបានក្រុមហ៊ុនជប៉ុន មួយ វិនិយោគ ដើម្បីនាំសាច់ចេញទៅលក់ទីផ្សារប្រទេសជប៉ុន

(ភ្នំពេញ)៖ កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យ៉ា ដែល បានចិញ្ចឹមឡើងដើម្បីធ្វើការលក់ទៅកាន់ទីផ្សារក្រៅប្រទេស និងមួយផ្នែកលក់ក្នុងទីផ្សារក្នុងស្រុកផងនោះកំពុងទទួលបានការចាប់អារម្មណ៍ទទួលទិញនៅប្រទេសជប៉ុន ហើយក្រុមហ៊ុនត្រៀមសម្រាប់ការលក់ទៅកាន់ទីផ្សារក្រៅប្រទេសផ្សេងៗទៀតបើមានការកុម្មង់ទិញនាថ្ងៃខាងមុខ។

ជាមួយការចិញ្ចឹមដើម្បីលក់ទៅកាន់ទីផ្សារក្រៅប្រទេសនេះដែរចាំបាច់ណាស់ត្រូវតែមានគុណភាពដែលក្នុងនេះរួមទាំងទីតាំងល្អ ទឹកបញ្ចូលក្នុងស្រះគ្មានសារជាតិគីមី ឬកខ្វក់លាយឡំ ចំណីអាហារល្អ និងពិសេសពេលបញ្ជូនសាច់ទៅលក់ចាំបាច់ត្រូវតែមានអនាម័យខ្ពស់ធានាបាននួវគុណភាពអាហារខ្ពស់ដល់អ្នកបរិភោគ។

កសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីទីឡាព្យ៉ានេះត្រូវបានបង្កើតឡើងរយៈពេល៧ឆ្នាំមកហើយដែលជារបស់ក្រុមហ៊ុន Rainbow Progress Enterprises Co Ltd មានទីតាំងស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីជប៉ុន ហើយក៏ទទួលបានជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផងដែរ ។

លោក ចាវ សួស្តី ម្ចាស់សិប្បកម្មCambodia Fresh Farm បានបញ្ជាក់ប្រាប់ថាត្រីទីឡាព្យ៉ាជាត្រីងាយចិញ្ចឹមធំលឿនពោលគឺត្រីរយៈពេល៦ខែអាចចាប់លក់បានហើយ ដែលជាប្រភេទត្រីហុចផលលឿន។បច្ចុប្បន្ននេះលោកមានស្រះចិញ្ចឹមត្រីចំនួន ២១ ស្រះ និងស្រះនីមួយៗមានទំហំ ៤០ ម៉ែត្រគុណ៤០ ម៉ែត្រ។ ក្នុងមួយស្រះនីមួយៗ គឺយើងចិញ្ចឹមកូនត្រីទីឡាព្យ៉ាប្រមាណ ១ ម៉ឺនក្បាល និងទទួលផលបានប្រមាណ ៣ តោន។

លោកបានប្រាប់ថាសម្រាប់ត្រីទីឡាព្យ៉ាមួយក្បាលៗនៅពេលចិញ្ចឹមគឺទម្ងន់របស់វាចាប់ពី៥០០ដល់៦០០ក្រាមត្រូវចាប់លក់ហើយ បើកាលណាទុកវាធំពេកវានឹងឡើងខ្លាញ់ច្រើន និងមានទឹកច្រើនប្រការនេះនាំឱ្យបាត់បង់រស់ជាតិ។

ជាមួយគ្នានេះលោកបានបញ្ជាក់ប្រាប់ដែរថា”បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានសម្រេចចិត្តចិញ្ចឹមត្រីទីឡាព្យ៉ាដោយសារជាប្រភេទត្រីផ្តល់ផលលឿន ហើយក៏ជាត្រី ទឹកសាបដែលពេញនិយមបរិភោគនៅជប៉ុន និងអឺរ៉ុបដែរ ។ចំពោះការចិញ្ចឹមនេះគោលដៅរបស់ក្រុមហ៊ុន គឺនាំចេញទៅទីផ្សារអន្តរជាតិ។

លោកបានឱ្យដឹងផងថា៖ក្នុងឆ្នាំ២០២៣នេះគំរូសាច់ត្រីទីឡាព្យ៉ារបស់លោកបានផ្ញើរទៅកាន់ទីផ្សារជប៉ុនដើម្បីឱ្យភោជនីយដ្ហាននានាបានភ្លក្ស និងសាកល្បងហើយសង្ឃឹម១០០ភាគរយហើយគឺឆ្នាំក្រោយ២០២៤ខាងមុខនឹងនាំចេញទៅកាន់ទីផ្សារប្រទេសនេះពុំខាន។

បើតាមអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីទីឡាព្យ៉ា Cambodia Fresh Farmរូបនេះថា ជាមធ្យម កសិដ្ឋានអាចផ្គត់ផ្គង់ត្រីទីឡាព្យ៉ាទៅដល់ហាង និងផ្សារទំនើបនានាប្រមាណជាង៣០០គីឡូក្នុងមួយខែ ដែលហាងទាំងនោះភាគច្រើនជា ភោជនីយដ្ឋានជប៉ុន ភោជនីយដ្ឋានបារាំង ខ្មែរ និងផ្សារទំនើបអ៊ីអនជាដើម។

ដោយឡែកលោក Mitsuhiro Kubota ដែលជាប្រធានគ្រប់គ្រងទូទៅនៃកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm បានឱ្យដឹងដែរថា ៖ក្រោយឃើញត្រីទីឡាព្យ៉ាមានទីផ្សារល្អនៅក្រៅប្រទេស ដោយសារវាមានរសជាតិឆ្ងាញ់ដូចត្រីម្យ៉ាងដែលល្បីនៅក្នុងប្រទេសជប៉ុន ហេតុនេះក្រុមហ៊ុនយើងសម្រេចចិត្តត្រីទីឡាព្យ៉ានិងសង្ឃឺមជោគជ័យនាំទៅលក់ប្រទេសជប៉ុន និងទីផ្សារដទៃទៀតក្នុងនេះរួមទាំងអឺរ៉ុបផង។

គួរបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំដំណើរទស្សនកិច្ចសិក្សាស្តីពីសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកសារព័ត៌មាន១៩ស្ថាប័ននៅតាមបណ្តារាជធានី-ខេត្តចំនួន៣គឺខេត្តកណ្តាល កំពង់ធំនិងសៀមរាបចាប់ពីថ្ងៃទី១៧-២០ ខែ កញ្ញា ឆ្នាំ ២០២៣៕

អត្ថបទ៖ជិន ម៉ាដេប៉ូ, រូបភាព៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner