មហាវិថីកម្ពុជាក្រោម
ទាក់ទងនឹងឈ្មោះផ្លូវកម្ពុជាក្រោមវិញ សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ លោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា លោកមិនដែលបានឃើញឯកសារពាក់ព័ន្ធនឹងប្រវត្តិផ្លូវនេះទេ ប៉ុន្តែលោកអះអាងថា ផ្លូវកម្ពុជាក្រោមនេះមានតាំងពីសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ មកម្ល៉េះ។ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា កត់សម្គាល់ថា ការដែលអតីតព្រះមហាក្សត្រខ្មែរប្រទានឈ្មោះផ្លូវដូចនេះ គឺព្រះអង្គមានរាជបំណងឲ្យកូនចៅរបស់ព្រះអង្គជំនាន់ក្រោយ នៅចងចាំជានិច្ចអំពីអតីតទឹកដីរបស់ខ្មែរ បើទោះជាទឹកដីនោះស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសដទៃក្តី។ លើសពីនេះ វាក៏ជាការទាញអារម្មណ៍កូនចៅខ្មែរជំនាន់ក្រោយ ឲ្យយកចិត្តទុកដាក់ស្វែងយល់ពីប្រវត្តិសាស្ត្រប្រទេសរបស់ខ្លួន។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា
#សង្គមរាស្រ្ដនិយម#មហាវិថី#មហាវិថីកម្ពុជាក្រោម
Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដhttps://www.facebook.com/cambotory/posts/pfbid02Xa2cYLnn6p6Qeafd5yXgBB7rxvXsx4jzMomDywKBZMx39WSGTmXeCKGSHZCj69P4l
To all social media