អ្នកគាំទ្រសិទ្ធិជនជាតិដើមប្រមូលផ្តុំ នៅទូទាំងប្រទេសអូស្ត្រាលី

កង់បេរ៉ា៖ ប្រជាជនអូស្ត្រាលីបានប្រមូលផ្តុំគ្នានៅជុំវិញប្រទេស កាលពីថ្ងៃអាទិត្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងកំណែទម្រង់សិទ្ធិជនជាតិដើមភាគតិច មុនពេលមានការបោះឆ្នោតប្រជាមតិ នៅថ្ងៃទី១៤ ខែតុលា។

មនុស្សរាប់ម៉ឺននាក់បានចូលរួមព្រឹត្តិការណ៍ “Walk for Yes” នៅតាមទីក្រុងធំៗ មុនពេលការបោះឆ្នោតដែលអាចផ្តល់ឱ្យជនជាតិដើមភាគតិចអូស្ត្រាលីនូវសិទ្ធិចែងដោយរដ្ឋធម្មនុញ្ញ ក្នុងការពិគ្រោះយោបល់លើគោលនយោបាយ ដែលប៉ះពាល់ដល់ពួកគេ ដែលហៅថា «The Voice»។

ជាង២០០ ឆ្នាំ ចាប់តាំងពីអាណានិគមរបស់អង់គ្លេស ជនជាតិដើមភាគតិចដែលបុព្វបុរសរបស់ពួកគេបានរស់នៅលើទ្វីបនេះ ប្រហែល ៦០០០ ឆ្នាំ មានអាយុខ្លីជាងជនជាតិអូស្ត្រាលីដទៃទៀត ការអប់រំខ្សោយជាង ហើយទំនងជាស្លាប់ នៅក្នុងការឃុំឃាំងរបស់ប៉ូលីស។

លោកស្រី Laurel Johnson បុគ្គលិកនៃ «សេវាកម្មសហគមន៍ជនជាតិដើមភាគតិចចូលនិវត្តន៍» អាយុ ៥៨ឆ្នាំ ដែលបានចូលរួមជាមួយមនុស្សរាប់រយនាក់ នៅឯការប្រមូលផ្តុំគ្នា នៅទីក្រុងស៊ីដនីបាននិយាយថា «ខ្ញុំគិតថា យើងត្រូវការសំឡេងនៅក្នុងសភា ហើយខ្ញុំគិតថា វាដល់ពេលហើយ» ។

នៅពេលសួរថាតើ The Voice នឹងកែលម្អជនជាតិដើមភាគតិចច្រើន ឬយ៉ាងណានោះ លោកស្រីបាននិយាយថា «ខ្ញុំរីករាយណាស់ សង្ឃឹមដូច្នេះ» ។

នៅទីក្រុងមែលប៊ន អ្នកគាំទ្រជាង ១០០០០ នាក់បានដើរដង្ហែតាមដងផ្លូវ ដោយខ្លះមានបដាសរសេរថា «អ្នកជាសំឡេង បោះឆ្នោត បាទ»។

មនុស្សរាប់ពាន់នាក់ទៀតបានប្រមូលផ្តុំគ្នា នៅទីក្រុង កង់បេរ៉ា (Canberra), Perth , Brisbane, Darwin, Hobart និង Alice Springs ជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner