លោក ដូណាល់ ត្រាំ ៖ អ៊ុយក្រែនអាចជៀសវាងជម្លោះបាន តាំងពីដំបូង

វ៉ាស៊ីងតោន ឌីស៊ី៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ NBC News ក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនអាចជៀសផុតពីការស្លាប់មនុស្សរាប់សែននាក់ និងបាត់បង់ទឹកដីតិចជាង ប្រសិនបើខ្លួនបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី មុនពេលជម្លោះចាប់ផ្តើម កាលពីខែកុម្ភៈ ឆ្នាំមុន។

«ការបាត់បង់ទឹកដីអ៊ុយក្រែនទៅឱ្យរុស្ស៊ីគឺជា អ្វីមួយដែលអាចចរចាបាន» នេះគឺជាអ្វីដែលលោក Trump បានប្រាប់ NBC ដោយបន្ថែមថា «មនុស្សជាច្រើនរំពឹងថា ក្រុងគៀវនឹងបោះបង់ចោលការទាមទាររបស់ខ្លួនចំពោះ “គ្រីមៀនិងផ្នែកផ្សេងទៀតនៃប្រទេស” ជាថ្នូរនឹងគ្នា ដើម្បីសន្តិភាព»

លោក Trump បានបន្តថា «ពួកគេអាចធ្វើកិច្ចព្រមព្រៀងមួយ ដែលគ្មាននរណាម្នាក់ត្រូវបានសម្លាប់… ពួកគេនឹងមានប្រទេសអ៊ុយក្រែន។ ឥឡូវនេះ គ្មាននរណាដឹងថាតើអ៊ុយក្រែននឹងត្រូវបានកាន់កាប់ទាំងស្រុងទេ»។

បន្ថែមពីនេះ លោក Trump បានអះអាងម្តងទៀតថា ប្រសិនបើជាប់ឆ្នោតនៅឆ្នាំក្រោយ លោកនឹងមានកិច្ចព្រមព្រៀងសន្តិភាព ក្នុងរយៈពេល២៤ ម៉ោង។

លោកបានប្រាប់ថា «ខ្ញុំនឹងនាំ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចូលក្នុងបន្ទប់មួយ ខ្ញុំនឹងយក ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ចូលក្នុងបន្ទប់មួយ បន្ទាប់មក ខ្ញុំនឹងនាំពួកគេមកជាមួយគ្នា ហើយខ្ញុំនឹងមានកិច្ចព្រមព្រៀងដោះស្រាយ»៕ ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner