រូបអ្នកជាប់ឃុំឃាំងប៉ុន្មានសន្លឹកដែលអ្នកកំពុងមើលនេះ ជារូបមួយក្នុងចំណោមរូបរាប់ពាន់សន្លឹកផ្សេងទៀតនៅមន្ទីរសន្តិបាលស-២១ ឬគុកទួលស្លែង មជ្ឈមណ្ឌលសម្លាប់មនុស្សយ៉ាងសកម្មរបស់បនខ្មែរក្រហម
មនុស្សដែលត្រូវចាប់ខ្លួនមកមន្ទីរសន្តិបាលស-២១ ត្រូវបានខ្មែរក្រហមកត់ឈ្មោះ និងថតរូបទុកជាឯកសារ មុននឹងយកទៅសួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់។ មន្ទីរសន្តិបាលស-២១ ជាទីដែលចូលហើយ គ្មានវាសនានឹងចេញមកវិញ!
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា