ផ្ទុះបាតុកម្មនៅប្រទេសឆែក ប្រឆាំងរដ្ឋាភិបាលដែលគាំទ្រលោកខាងលិច នៃរដ្ឋប្លុកអឺរ៉ុប

ប្រាក៖ អ្នកគាំទ្ររាប់ពាន់នាក់នៃគណបក្ស «PRO មិនមែនសភាឆែក» បានប្រមូលផ្តុំគ្នា នៅកណ្តាលរដ្ឋធានី ប្រាក (Prague) ដើម្បីទាមទារឱ្យមានការលាលែងពីតំណែងរបស់រដ្ឋាភិបាលរបស់ប្រទេសនេះ ជុំវិញគោលនយោបាយគាំទ្រលោកខាងលិចរបស់ខ្លួន។

តាមការប៉ាន់ប្រមាណថា មនុស្សប្រហែល ១ម៉ឺននាក់នាក់បានចូលរួមការជួបជុំនេះ ដែលធ្វើឡើងនៅទីលាន Wenceslas ទីក្រុង ប្រាក (Prague) នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន។

ទោះជាយ៉ាងណាក៏ដោយ គណបក្ស «PRO មិនមែនសភាឆេក (ច្បាប់ ការគោរព អ្នកជំនាញ)» បានអះអាងថា មនុស្សជាង ១០ម៉ឺន នាក់ឯណោះ ដែលបានចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីចុងសប្តាហ៍ ហើយ បាតុកម្មបែបនេះរៀបចំឡើង បីលើកមកហើយ នៅឆ្នាំ២០២៣ ជាការផ្តួចផ្តើមឡើង ដោយក្រុមប្រជានិយម។

បាតុកម្មនេះធ្វើឡើង ក្នុងពេលរដ្ឋាភិបាលចម្រុះ ដែលកំពុងកាន់អំណាច ចំនួនប្រាំបក្ស របស់សាធារណរដ្ឋឆែក ដឹកនាំដោយនាយករដ្ឋមន្ត្រីឆែក Petr Fiala។

ប្រធានគណបក្ស «PRO មិនមែនសភាឆែក» គឺលោក Jindrich Rajchl បានចោទថា រដ្ឋាភិបាលនេះ «ធ្វើតាមបញ្ជាពីប្រទេសប៊ែលហ្សិក»
ហើយលោកក៏បានរិះគន់ការបន្តគាំទ្រផ្នែកយោធា ដល់រដ្ឋាភិបាលអ៊ុយក្រែន ក៏ដូចជា
មានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
លោក Jindrich Rajchl ថា «ពួកគេជាភ្នាក់ងាររបស់មហាអំណាចបរទេស ជាមនុស្សដែលបំពេញតាមបញ្ជា ជាអាយ៉ង។ ហើយខ្ញុំមិនចង់បានរដ្ឋាភិបាលអាយ៉ងទៀតទេ» ។

លោក Rajchl បានប្រាប់ក្រុមបាតុករបន្ថែមថា សាធារណរដ្ឋឆែកក៏គួរតែវេតូ រាល់ការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការអូតង់»។

បាតុករខ្លះបានតវ៉ាទាមទារឆែក ចេញពីប្លុកយោធាអូតង់ ដែលដឹកនាំដោយអាមេរិក។
ក្រុមអ្នកតវ៉ាក៏បានលើកឡើង ឲ្យមានដោះស្រាយបញ្ហាអតិផរណាដែលបានកើនឡើងដល់ខ្ទង់ពីរ កំណែទម្រង់ពន្ធ ការកែសម្រួលប្រាក់សោធននិវត្តន៍
វិធានការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ក្នុងឧស្សាហកម្មរថយន្ត និងការរឹតបន្តឹង Covid-19 ដែលត្រូវបានអនុម័ត ក្រោមរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី Fiala ទៀតផង៕

ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner