កម្លាំងជំនាញចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

(ភ្នំពេញ )៖ ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ធ្វេីការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួច បន្ទាប់ពីកម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឈុម ចន្ធលក្ខណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរនិស្សិត ទីលំនៅ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ ។

មន្ត្រីអាវុធហត្ថខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាដក ក្រោយពីកម្លាំងជំនាញឃាត់ខ្លួនបាន ធ្វើការសួរនាំទៅលើជនសង្ស័យ រូបគេបានសារភាពថាកន្លងមកក្រុមខ្លួនបានធ្វើសកម្មភាពលួចកាច់កម៉ូតូ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

រហូតដល់ម៉ោង១០ និង ៤០នាទី ថ្ងៃដដែល ដោយមានការសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជារបស់លោកមេបញ្ជាការខណ្ឌ ព្រមទាំងការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះ ពេជ្រ ណារិទ្ធ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ទៀតមានឈ្មោះ កាន សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ នៅត្រង់ចំណុចបន្ទប់ផ្ទះសំណាក់បឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លុះដល់វេលាម៉ោង១៨និង៥០នាទីថ្ងៃខែដដែល កម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានសការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញ និង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់បន្ថែមទៀតមានឈ្មោះ កេង ហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅត្រង់ចំណុចធនាគារ ប្រ៊ីដ ផ្លូវ២៨៩ ស្ថិតក្នុងភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ដោយវត្ថុតាងចាប់យក
-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក Vivo ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង ០៣នាក់ រួមទាំងវុត្ថុតាងបានបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner