សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-អាមេរិក

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-អាមេរិក នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក។

វេទិកានេះធ្វើឡើងដោយអ្នកធ្វើធុរកិច្ចកម្ពុជា និងអាមេរិក ក្នុងបំណងពង្រីកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។

សូមរម្លឹកថា ៨ខែឆ្នាំ២០២៣នេះ កម្ពុជា និងអាមេរិក សម្រេចការធ្វើពាណិជ្ជកម្មជាង ៦.៦ពាន់លានដុល្លារអាមេរិក។

នៅក្នុងឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក សម្រេចបានជាង ១២ពាន់ ៦រយលានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ជាង ១២ពាន់ ២រយលានដុល្លារអាមេរិក ជាការនាំចេញរបស់កម្ពុជា ទៅកាន់អាមេរិក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner