នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក ។

ក្នុងជំនួបនោះ សម្តេចធិបតី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាបញ្ហានានាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរចំណាប់អារម្មណ៍ និហចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់អង្គការសហប្រជាជាតិផងដែរ។

សូមជម្រាបថា លោក អង់តូនីញ៉ូ ហ្គូទែរ៉េស ជនជាតិពរទុយហ្គាល់ បានចាប់ផ្ដើមការងារជាអគ្គលេខាធិការអង្គសហប្រជាជាតិនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ លោកបានជាប់ឆ្នោតអាណត្តិទី២ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺជាអ្នកចាត់ចែងការងារទូទៅ របស់អង្គការសហប្រជាជាតិ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner