លោកវរសេនីយ៍ឯក ជឹម ស៊ីថា ដឹកនាំប្រជុំជួរណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ត្រូវមានវិន័យត្រឹមត្រូវជានិច្ច

(ភ្នំពេញ)៖ ដោយអនុវត្តន៍ និងទទួលបាននូវបទបញ្ជាណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានកោះប្រជុំជួរមន្ត្រីនគរបាលចរាចរណ៍ខណ្ឌ ដើម្បីធ្វើការណែនាំផ្សព្វ ផ្សាយអនុក្រឹត្យលេខ៣៩។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ខណ្ឌត្រូវគោរពវិ័ន័យកងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ក្រម សិលធម៏ គុណធម៌ មិនត្រូវពួនលាក់ខ្លួនក្រោមដើម ឈើ ឬកន្លែងផ្សេងៗជាដាច់ខាត។ ត្រូវឈរគោរពប្រជាពលរដ្ឋ អ្នកបើកបរ បើក្នុងករណីខ្វះចន្លោះប្រហោងចំណុចណាត្រូវណែនាំប្រកបដោយសម្តីវាចាទន់ភ្លន់ តែម៉ឺងម៉ាត់។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានដាក់បទបញ្ជាថា រាល់ពេលចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមបណ្តា គោលដៅ ត្រូវប្រជុំជួរជាមុនសិន ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner