ប្រធានាធិបតីប្រេស៊ីលប្រាប់លោក ហ្សេលេនស្គី ថា ដំណោះស្រាយយោធាមិនអាចបញ្ឈប់សង្គ្រាមអ៊ុយក្រែនបានទេ

ញូវយ៉ក៖ ប្រភពពីមន្រ្តីការទូតមួយរូបបានប្រាប់ទូរទស្សន៍ CNN ប្រេស៊ីលថា មេដឹកនាំប្រេស៊ីលបានប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា មធ្យោបាយដ៏ល្អបំផុតដើម្បីឆ្ពោះទៅមុខក្នុងជម្លោះរវាងទីក្រុងកៀវ និងទីក្រុងមូស្គូ នោះគឺបញ្ឈប់ការប្រយុទ្ធគ្នា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបគ្នានៅខាងក្រៅសម័យប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

កំលុងជំនួបនោះ លោក លូឡា បាននិយាយយ៉ាងច្បាស់ទៅកាន់លោក ហ្សេលេនស្គី ថា គាត់ជឿថា ដំណោះស្រាយយោធានឹងមិនអាចបញ្ឈប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានទេ។លោកបានសង្កត់ធ្ងន់ទៀតថា ប្រេស៊ីលមានការខ្នះខ្នែងក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិភាពនៅអ៊ុយក្រែន។

រីឯលោក ហ្សេលេនស្គី វិញ បានឆ្លើយតបថា គាត់មិនមានទំនុកចិត្តថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលអាចឈានដល់ជាមួយទីក្រុងមូស្គូ នឹងត្រូវបានបំពេញនោះទេ។ មេដឹកនាំអ៊ុយក្រែនរូបនេះបានទទូចថា គាត់អាចយល់ស្របតែចំពោះដំណោះស្រាយមួយ ដែលពាក់ព័ន្ធនឹងការស្ដារបូរណភាពទឹកដីអ៊ុយក្រែនឡើងវិញប៉ុណ្ណោះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner