សម្តេចធិបតី ហ៊ុន ម៉ាណែត នាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ ជូនបងប្អូនខ្មែរយើងទាំងអស់គ្នាដែលរស់នៅក្រៅប្រទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នាថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤ព្រឹក នៅកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយក្តីរីករាយ ដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិក និងកាណាដា។ ហើយក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលឆ្លៀតពេលយ៉ាងមមាមញឹកក្នុងការអញ្ជើញមកគាំទ្រ និងអបអរសាទរសម្ដេចនាពេលនេះ។

សម្តេចធិបតីបានមានប្រសាសន៍ថា រាល់ដងធ្លាប់តែនៅក្រោយឆាករៀបចំឱ្យតែសម្តេចតេជោ តែ ថ្ងៃនេះឡើងវេទិកាមុខប្រជាពលរដ្ឋជាង២ពាន់នាក់។ សម្តេច បានបន្តថា ការស្កាត់ជួបជុំគ្នានៅអាមេរិកពេលនេះ គឺជាការបង្ហាញឱ្យ ឃើញពីសាមគ្គីរវាងខ្មែរ និងខ្មែរ។

ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចធិបតី ក៏បាននាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាដែលរស់នៅក្រៅប្រទេស។ សម្តេចតេជោ តែងតែនឹករលឹក និងគិតគូរប្រជាពលរដ្ឋគ្រប់ទីកន្លែង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner