សហគ្រាសផលិតទឹកត្រី មួយកន្លែង នៅកម្ពុជាឈរជើងរឹងមាំលើទីផ្សារ ក្រោយពីការជួយរបស់គម្រោង CAPFISH-Capture
ភ្នំពេញ៖ តាមរយៈគម្រោង ខាបហ្វីស ខាបឆឺ ( CAPFISH-Capture) បានជួយឱ្យក្រុមហ៊ុនផលិតទឹកត្រីមួយមានឈ្មោះម៉ាកយីហ៊ោ លាង ឡេង ក្នុងរាជធានីភ្នំពេញអាច បង្កើនភាពប្រកួត ប្រជែង លើទីផ្សារ ហើយពិសេសអាចនាំចេញលក់ផលិតផលប្រកបដោយភាពរឹងមាំថែមទៀត។
ខាបហ្វីស ខាបឆឺ ជាគម្រោងអភីវឌ្ឍន៍ជលផលក្រោយប្រមូលផលដែលជាផ្នែកមួយនៃកម្មវិធីCAPFISH ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាក់លាក់ដើម្បីអភិវឌ្ឍន៍ជលផលផ្នែកក្រោយប្រមូលផល។គម្រោងនេះដែរត្រូវបានទទួលការឧបត្ថម្ភថវិការពីសហគមន៍អឺរ៉ុបដែលមានគោលបំណងរួមចំណែកនូវការសម្រចនៃចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច សន្តិសុខស្បៀងនិងកាត់បន្ថយភាពក្រីក្រ។
ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននាថ្មីៗមកនេះលោក លាងឡេង ម្ចាស់សហគ្រាស ទឹកត្រីលាងឡេងបច្ចុប្បន្នផលិតផលរបស់លោកសំខាន់ៗដែលបានដាក់ចេញលក់លើទីផ្សាររួមាននដូចជាទឹកត្រី ទឹក ស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ប្រេងខ្យង ទឹកខ្មេះជាដើម។ក្នុងចំណោមផលិតផលទាំងនេះលោកបាននាំចេញលក់លើទីផ្សារនៅកម្ពុជាបានចំនួន១៦ ខេត្តនិងលោកអាចបង្កើតប្រព័ន្ធមួយសម្រាប់តម្រូវការទីផ្សារអឺរ៉ុបផងដែរ។
លោក លាង ឡេង បានបញ្ជាក់ប្រាប់៖ សម្រាប់ទឹកត្រីរបស់លោកមានលក្ខណៈពិសេសដោយលោកផលិត ដោយប្រើត្រីទឹកសាបស្រស់ៗជាត្រីរៀលពេញ១ឆ្នាំ ដោយបច្ចេកទេសផ្អាប់ និងស្លទឹកត្រី ផង។ដោយសារកំណើនអថិតិជនសហគ្រាសរបស់លោករំពឹងថាការលក់ផលិតផលទឹកត្រីមានបញ្ជាក់គុណភាពកើនឡើងដល់ ២ ៨២០០ កេស ក្នុងមួយខែ។ជាមួយគ្នាសម្រាប់ឆ្នាំ២០២៥លោករំពឹងថាទីផ្សារក្នុងស្រុកនឹងកើនឡើង ៦៥ភាគរយនៅឆ្នាំ ២០៣៥ ជាមួយគ្នាលោកក៏មានគោលបំណងនាំចេញទៅទីផ្សារអឺរ៉ុប ផងដែរ។
សហគ្រាសរំពឹងថា ការលក់ផលិតផលទឹកត្រីមានបញ្ជាក់គុណភាពកើនឡើងដល់ ២ ៨២០០ កេស ក្នុងមួយខែ។ តាមរយៈគម្រោង CAPFISH-Capture បានជួយឱ្យក្រុមហ៊ុនធានានិរន្តភាពកិច្ចប្រតិបត្តិការ និងបង្កើនភាពប្រកួត ប្រជែង បង្កើតការងារ និងអត្ថប្រយោជន៍បន្ថែមដល់តួអង្គពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្ម។
លោកបានបញ្ជាក់បន្ថែមថា៖ សហគ្រាសមានអ្នកចែកចាយផ្តាច់មុខចំនួន ៣ អ្នកចែកចាយរាយចំនួន ៧០០ កន្លែង និងដេប៉ូចែកចាយបន្តនៅទូទាំងប្រទេសចំនួន ២០។ ជាងនេះទៅទៀត ទឹកត្រីលក់ជាមធ្យមគឺ ២ម៉ឺនប្រអប់ក្នុង មួយខែ ឬប្រហែល ៦០០តោន។ លើសពីនេះទៀត សហគ្រាសបានផ្តល់ការងារដល់ពលរដ្ឋខ្មែរជាច្រើន និងលើកស្ទួយ ដល់វិស័យវារីវប្បកម្មកម្ពុជាផងដែរ។
សហគ្រាសទឹកត្រី លាង ឡេង ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនក្នុងស្រុកឈានមុខមួយ នៅកម្ពុជា លើការផ្គត់ផ្គង់ ទឹកត្រី ទឹកស៊ីអីវ ទទួលបាន ISO900 នៅក្នុងឆ្នាំ ២០១៥ ISO22000 ក្នុងឆ្នាំ២០១៨ និងវិញ្ញាបនប័ត្រ HACCP សហគ្រាសផលិត និងចែកចាយផលិតផលទឹកត្រីមានការទទួលស្គាល់គុណភាព ស្របតាមស្ដង់ដារជាតិ និងអន្តរជាតិ ស្ដីពីសុវត្ថិភាពម្ហូបអាហារផងដែរ។
លោក ថោង រ៉ា អ្នកជំនាញផ្នែកម្ហូបអាហារថ្នាក់ជាតិ នៃគម្រោង CAPFISH-Capture របស់អង្គការយូនីដូ បានឱ្យដឹងថា ការនាំផលិតផលចេញទៅ សហគមន៍អឺរ៉ុប ពិតជាលំបាក និងត្រូវការភាពលម្អិតលម្អន់ច្រើន។ ភាគីពាក់ព័ន្ធ ក្នុងការជួយដល់សិប្បកម្ម និងសហគ្រាស ក្នុងការបញ្ជូនទៅលក់កាន់ទីផ្សារអឺរ៉ុប ភាគច្រើន មានអ្នកជំនាញ មកពីអង្គការយូនីដូ និងរដ្ឋបាលជលផល។ រាជរដ្ឋាភិបាល កម្ពុជា បានយកចិត្តទុកដាក់រឿងនេះមែនទែន។ ក្នុងការបញ្ជូនទៅកាន់ទីផ្សារ ប្រទេសទាំងនេះទៀតសោត ចាំបាច់ត្រូវគោរពទៅតាមលក្ខខណ្ឌទីផ្សារបស់គេ។ និយាយរួម ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងរួមទាំងអង្គការយូនីដូ យើងត្រូវរួមគ្នា ដើម្បីនាំនូវផលិតផលជលផលរបស់កម្ពុជាយើង ទៅកាន់ទីផ្សារអឺរ៉ុប។
លោក ថោង រ៉ា បានឱ្យដឹងដែរថា បច្ចុប្បន្ន សហគ្រាស ដែលទទួលបាន វិញ្ញាបនបត្រ CQS នៅកម្ពុជានេះ មានចំនួន ៨ ក្រុមហ៊ុន ក្នុងនេះមាន ៤ បានពេញ លេញ និង ៤ទៀត មូលដ្ឋាន។ សម្រាប់ ៤ ដែលទទួលបានវិញ្ញាបនបត្រ CQS ពេញលេញ មានសហគ្រាសផលិតទឹកត្រី ២ នៅភ្នំពេញ ១កន្លែង និងអរិយក្សត្រ ១កន្លែង និងសិប្បកម្មផលិតត្រីងៀត នៅសៀមរាប ចំនួន ២ កន្លែង៕
ដោយ ៖ ជិន ម៉ាដេប៉ូ និង ងីម ឆៃហួត



