កីឡាករកូនកាត់ខ្មែរ-បារាំង Antoine បំបែកកំណត់ត្រាជាតិ លើវិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រ នៅអាស៊ានហ្គេម

(ភ្នំពេញ)៖ កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) ជាកីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូនខ្មែរកាត់បារាំង បានក្លាយជាកីឡាករកម្ពុជាដំបូងបានបំបែកកំណត់ត្រាជាតិ ដោយធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសាហែលបៀបផ្ងារ ៥០ម៉ែត្របុរស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

លោក ហែមថុន ពន្លឺ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ទោះបីមិនបានឡើងវគ្គបន្ដ តែកីឡាករកម្ពុជាយើងបំបែកកំណត់ត្រាផ្ទាល់ខ្លួន និងជាតិថែមទៀត ។

គួររំលឹកថា កាលពីស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់វិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រ Antoine ប្រើថិរវេលា ២៦.៩៦វិនាទី តែក្នុងការប្រកួតកីឡាអាស៊ី រូបគេធ្វើបាន ២៦.៧៧វិនាទីប៉ុណ្ណោះ និងបានក្លាយជាកីឡាករកម្ពុជាដំបូង ដែលប្រើថិរវេលាតិចជាងគេលើវិញ្ញាសានេះ ។

ទន្ទឹមជាមួយគ្នា កីឡាករកូនកាត់ខ្មែរ-អាមេរិក មនត្រស ផានសុវណ្ណអារុន បានទទួលចំណាត់ថ្នាក់លេខ២ ក្នុងស៊េរី តែសោកស្ដាយរូបគេ មិនបានឡើងវគ្គបន្ដ ដោយប្រើថិរវេលា ២៤.៩១វិនាទី ។
គ្ហែម ពន្លឺ បន្ដថា ទោះបីកីឡាករកូនកាត់កម្ពុជា ទាំង ២រូប ពុំអាចឈានទៅវគ្គបន្ដ តែប្រជែងមេដាយជូនជាតិ តែការបំបែកកំណត់ត្រាចាស់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដែលប្រជុំដោយកីឡាករខ្លាំងៗកម្រិតពិភពលោក ដូចជាចិន និងជប៉ុនជាដើមនេះ។

គួរបញ្ជាក់ថា កម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡា ចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ នៅចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធាន NOCC និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner