រដ្ឋមន្រី្តក្រសួងបរិស្ថាន៖ អនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង

ភ្នំពេញ៖ “អនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ធ្វើកិច្ច សន្យាហើយដោះលែង ដែលជាការអនុវត្តខុសច្បាប់”។ នេះជាការ បញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

ថ្លែងនៅចំពោះមុខមន្រ្តីរាជការក្រោមឱវាទ ក្នុងពិធី សំណេះ សំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានតំបន់ការពារ ធម្មជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គ្រប់ករណីប្រព្រឹត្តិបទល្មើស ទាំងឡាយ ឱ្យតែចាប់បានគឺមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាហើយ ដោះលែងនោះទេ ។គឺត្រូវតែកសាងសំណុំរឿង និង ដាក់បន្តទៅ តុលាការ ជាដាច់ខាត ។ប្រសិនជាករណីទាំងនោះ មានពាក់ព័ន្ធនឹង កត្តានយោបាយ សូមផ្តល់ព័ត៌មាន និងសិទ្ធិឱ្យឯកត្តមរដ្ឋមន្រ្តីជា អ្នកសម្រេច ។

ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចឱ្យឃើញផងដែរថា ក្រសួងបរិស្ថាន បាននឹង កំពុងអនុវត្តរួចទៅហើយ លើអាទិភាពចំនួន៣។ ក្នុងនេះ
ទី១.កាត់ បន្ថយ ការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ,ទី២. ការផ្តល់ជូនកូនឈើចំនួន ជាងមួយលានដើម រៀងរាល់ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានតម្រូវការដាំដើមឈើដោយឥតគិតថ្លៃ និង
ទី៣. អេកូទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិព្រៃសហគមន៍ ធ្វើយ៉ាងណា រក្សាឱ្យបានគម្របព្រៃឈើ មានអព្យាក្រឹតកាបូន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋដោយចីរភាព (យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា ) ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មាននាយកដ្ឋាន ចំណុះចំនួនប្រាំពីររួមមាន៖ នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នាយដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមគង្គ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីសើម ទឹកសាប នាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ និងនាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ គ្រប់គ្រងលើតំបន់ការពារធម្មជាតិ ចំនួន៧៤តំបន់ មានផ្ទៃដីប្រមាណ ៧,២លានហិកតា៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner