រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំពិនិត្យវឌ្ឍនភាព នៃការដាក់ QR Code ស្តង់ដាថ្នាល verify.gov.kh ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពនៃការដាក់ QR Code ស្តង់ដារថ្នាល Verify.gov.kh ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់រំឭកអំពីគោលដៅនៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបនេះ គឺដើម្បីធានាសុវត្ថិភាពព័ត៌មាន និងឯកសារនានា ដែលចេញដោយរដ្ឋាភិបាលទៅកាន់ប្រជាជនប្រកបដោយទំនុកចិត្ត ម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់។

ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មបច្ចេកវិទ្យា ការប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬ Application មានគោលដៅផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយត្រូវពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលគ្នាក្នុង App តែមួយ ដោយមានក្រុមការងារពិនិត្យ តាមដាន និងវាយតម្លៃច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងសុវត្ថិភាពពិតប្រាកដ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការងារនេះត្រូវការទាំងបច្ចេកទេសឌីជីថល និងធនធានមនុស្ស ដោយមានការគិតគូរឱ្យបានល្អិតល្អន់ទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ។ លើសពីនេះទៀត ត្រូវមានការសហការគ្នាល្អ និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីសម្រេចជោគជ័យ និងមាននិរន្ដរភាព ៕ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner