សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រំពឹងថា គ្រូដែលបានបណ្ដុះបណ្ដាលបច្ចេកទេស កីឡាកាយសម្ព័ន្ធកម្រិត១ នឹងផលិតបានធនធានថ្នាលកាន់តែច្រើន ទៅថ្ងៃអនាគត

ភ្នំពេញ៖ ក្នុងឱកាស បញ្ចប់វគ្គបណ្ដុះបណ្ដាលនាល្ងាចថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ នៅសាលាបឋមសិក្សាសាលាលេខ ៥ក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ឯកឧត្ដម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធ កីឡា កាយសម្ព័ន្ធ បានដាក់ក្ដីរំ ពឹងថា គ្រូ ដែលសហព័ន្ធបានបណ្ដុះបណ្ដាលបច្ចេកទេស កីឡាកាយសម្ព័ន្ធកម្រិត១ នាពេលនេះ នឹងផលិតបានធនធាន កំរឹតថ្នាលកាន់តែច្រើនទៅថ្ងៃអនាគត សម្រាប់សហព័ន្ធកីឡាកាយសម្ព័ន្ធ ងាយស្រួលក្នុងការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ។

ការហ៊ានអះអាងបែបនេះ គឺ ដោយសារ ឯកឧត្ដមអគ្គលេខាធិការ មើលឃើញថា លោកគ្រូអ្នកគ្រូ ជាសិក្ខាកាម ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ទទួលបានចំណេះជំនាញកាន់តែ ច្រើន និងយល់ច្បាស់ ព្រោះនៅពេលធ្វើតេសបញ្ចប់វគ្គ ពួកគាត់អាចចាប់កំហុសកីឡារកីឡាការិនីបានភ្លាមៗ មានន័យថាចំណេះដឹងរបស់គាត់គឺយើងទទួលយកបាន ។ អញ្ចឹងបើយើងនិយាយថាក្លឹម ក្នុងការពង្រឹងឲ្យល្អតែម្ដងសម្រាប់ដូចក្រុមជំរើសជាតិគឺពួកគាត់មិនទាន់ទៅដល់ទេ ប៉ុន្ដែសម្រាប់ ថ្នាក់ថ្នាលគឺ យើងសង្ឃឹមទៅលើពួកគាត់ ថាគាត់នឹងអាចធ្វើបានល្អ ក្នុងកម្រឹតថ្នាក់មូលដ្ឋាន ដែល អាច បណ្ដុះបណ្ដាល ធនធាន អត្តពលិកបាន ។

ឯកឧត្តម អគ្គលេខាធិការខាងលើ ជឿជាក់ ថា លោកគ្រូ អ្នកគ្រូ ដែល ជា សិក្ខាកាមទាំងនេះនឹង ជួយផលិតបានធនធានថ្នាលជាច្រើន នៅពេលខាងមុខដើម្បីជួយសហព័ន្ធងាយស្រួល ក្នុងការជ្រើសរើសរក យុវជន ដែលមានទេពកោសល្យ ល្អមកប្រមូលផ្ដុំ ក្នុងក្រុមជម្រើសជាតិ ។

ឯកឧត្តម ណយ ផាណា បានបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ នេះ គឺមានសារៈសំខាន់ ក្នុងការ អភិវឌ្ឍន៍ធនធានឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡា យុវជន អាស៊ី នាឆ្នាំ២០២៩ខាងមុខផងដែរ ។ ដើម្បី ត្រៀម លក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងត្រៀម កីឡាករ កីឡាការិនីមានវ័យក្រោម ១៧ឆ្នាំ ដែលនឹងសម្រិតសម្រាំងទុក សម្រាប់ប្រកួតប្រជែង ។

ចក្ខុវិស័យត្រៀមលក្ខណៈ នេះ គឺក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការចង្អុលបង្ហាញរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីសម្រួចគោលដៅឆ្ពោះទៅរកជោគជ័យ ស្របតាម ផែនការប្រចាំឆ្នាំនៃការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សរបស់ខ្លួនប្រកបដោយ គុណ ភាព»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ណយ ផាណា ។

បញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលគ្រូ កីឡាកាយសម្ព័ន្ធ កម្រិត១ និងការ បោះជំរំហ្វឹកហាត់នេះធ្វើឡើង នៅសាលាបឋមសិក្សាសាលា លេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សិក្ខាកាម ចូលរួម មាន ២២នាក់ ធ្វើឡើងចាប់ពី ថ្ងៃទី២២ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២៣ រៀបចំដោយ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រ ថវិកាពី ផ្នែកបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលដៅ ពន្លឿនការអភិវឌ្ឍ ធនធានកីឡាកាយសម្ព័ន្ធ ៕

រូបភាព ងីម ឆៃហួត អត្ថបៈ ជាវ ចន្ធូ

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner