ក្រសួងមហាផ្ទៃកម្ពុជា និងរុស្ស៊ី ត្រៀមចុះ MOU លើស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ (Video Inside)

ក្រសួងមហាផ្ទៃរបស់ប្រទេសរុស្ស៊ី និងក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា គ្រោងនឹងរៀបចំធ្វើអនុស្សារណៈយោគយល់ MOU រវាងគ្នាទៅវិញទៅមក ប៉ុន្តែនៅមិនទាន់បានកំណត់ថ្ងៃណា ដែលនឹងចុះលើអនុស្សារណៈនោះឡើយ។

យោងតាមក្រសួងមហាផ្ទៃកម្ពុជាអនុស្សារណៈនោះគឺ «ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បានថ្លែងថាកម្ពុជាត្រូវរៀបចំលើសេចក្តីព្រាង MOU នោះ ដើម្បីការត្រៀមលក្ខណៈទុកជាមុនសម្រាប់ការចុះហត្ថលេខា។ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨កញ្ញា បានរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហានេះ ក្រោមអធិបតីភាពរដ្ឋលេខាធិការលោក ប៊ុន ហុន។

លោករដ្ឋលេខាធិការ បានប្រាប់អ្នកចូលរួមថា សំណើរបស់ភាគីរុស្ស៊ី បានស្នើសុំភាគីកម្ពុជា ឱ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពីសហប្រតិបត្តិការ ក្នុងវិស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា សេចក្ដីព្រាងអនុស្សរណៈនេះ នឹងត្រូវមានការប្រជុំ និងពិនិត្យជាច្រើនលើក និងជាច្រើនសារថែមទៀត ដើម្បីឱ្យសេចក្ដីព្រាងនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ នៅមុនចុះការអនុស្សរណៈ រវាងក្រសួងមហាផ្ទៃសហព័ន្ធរុស្ស៊ី ជាមួយក្រសួងមហាផ្ទៃកម្ពុជា៕

ads banner