អាជ្ញាធរខណ្ឌសែនសុខប្តេជ្ញារៀបចំចិញ្ចើមផ្លូវលេខ២៧១ (Video Inside)

អាជ្ញាធរខណ្ឌសែនសុខ បានព្រមានចាត់វិធានការតាមច្បាប់ដល់អ្នកលក់ដូរណា ដែលយកចិញ្ចើមតាមបណ្តោយផ្លូវ២៧១ ធ្វើអាជីវកម្មលក់ដូរ។ បណ្តោយផ្លូវលេខ២៧១ ដែលហាមឃាត់ គឺចាប់តាំងពីម្តុំទល់មុខផ្សារហេងលី ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីខណ្ឌដឹកនាំដោយអភិបាលរងលោក សាំង សុភៈវិចិត្រ បានចុះធ្វើកិច្ចការណែនាំការបញ្ឈប់លក់ដូរតាមចិញ្ចើមថ្នល់នេះ ដោយការដាក់ឱសានវាទថា ត្រូវបញ្ឈប់ទាំងស្រុងនៅថ្ងៃទី២៨កញ្ញា ប៉ុន្តែនៅថ្ងៃចុងក្រោយ នៃការដាក់ឱសានវាទនេះ ការលក់ដូរត្រូវគេឃើញថានៅតែដដែល។

មន្ត្រីអាជ្ញាធរ ត្រូវគេរាយការណ៍ថា បានណែនាំសាជាថ្មីដល់អ្នកលក់ដូរខុសច្បាប់ទាំងនោះ និងបានព្រមានថានឹងចាត់វិធានការរដ្ឋបាលតាមនីតិវិធីច្បាប់ ដោយដាក់កម្លាំងចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ របស់អ្នកលក់ដូរទាំងនោះឡើយ៕

ads banner