ខេត្ដចំនួន៥ទៀត កំពុងប្រឈមជំនន់ទឹកភ្លៀង (Video Inside)

ខេត្តចំនួន៥ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនមន្ត្រីក្រោមបង្គាប់ ត្រូវយកចិត្តទុកដាក់ជុំវិញស្ថានភាពទឹក ខណៈដែលភ្លៀងនៅតែបន្តធ្លាក់។

កម្ពុជាក្នុងសប្តាហ៍នេះ បានរងនឹងសម្ពាធទាបសកម្ម ដែលធ្វើដំណើរមកពីប្រទេសចិន ចូលមកក្នុងតំបន់ព្រំប្រទល់កម្ពុជា, ឡាវ និងបន្តពីភាគខាងកើតមកភាគខាងលិចស្របជួរភ្នំដងរែក។

ប៉ុន្តែការបង្ហោះតាមគេហទំព័ររបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា សម្ពាធទាបសកម្មនោះ បានរលាយអស់ហើយ ប៉ុន្តែបរិមាណទឹកភ្លៀងដោយសម្ពាធទាបសកម្មនោះ នៅតែជន់លិចតាមកន្លែងជាច្រើន។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក ថោ ជេដ្ឋា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា «បើទោះបីជាសម្ពាធទាបសកម្ម បានអស់ឥទ្ធិពលក៏ដោយ ប៉ុន្ដែភ្លៀងដែលធ្លាក់រាយប៉ាយ ក្នុងរយៈពេលរវាងពី ៣ទៅ៤ថ្ងៃ កន្លងមកនេះ ទឹកគឺមានបរិមាណច្រើន ដោយបង្កឱ្យផ្លូវទឹកមួយចំនួន ក្នុងភូមសាស្ដ្រខេត្ដទាំង៥ ក្នុងនោះមានដូចជា៖ នៅខេត្ដកោះកុង, ខេត្ដកំពង់ស្ពឺ, ខេត្ដពោធិ៍សាត់, ខេត្ដបាត់ដំបង និងខេត្ដប៉ៃលិន ជាដើម កម្ពស់នឹងមានការកើន ឡើងជាបន្ដបន្ទាប់។

យោងតាមសេចក្តីរាយការណ៍ពីបណ្តាខេត្តទូទាំងប្រទេស មានខេត្តយ៉ាងហោចចំនួន១៣ បានរងនឹងជំនន់ទឹកភ្លៀងក្នុងពេលនេះ។ ខេត្តទាំង១២នោះ រួមមានខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្ដកោះកុង, ខេត្ដកំពង់ស្ពឺ, ខេត្ដពោធិ៍សាត់, ខេត្ដបាត់ដំបង, ខេត្តសៀមរាប និងខេត្ដប៉ៃលិន។

ads banner