CDC ចេញវិញ្ញាបនបត្របង្កើតរោងចក្រ ២ ដែលបង្កើតការងារជាង ១ពាន់កន្លែង (Video Inside)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មី ដល់ក្រុមហ៊ុនចំនួន២ ដែលមានទុនវិនិយោគសរុបប្រមាណ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង ១ពាន់កន្លែង។

យោងតាមរបាយការណ៍របស់ក្រសួងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី២៨ ខែកញ្ញា, ក្រុមហ៊ុនវិនិយោគថ្មីទាំង ២ មានឈ្មោះ៖

-“TW LIGHTS CO., LTD” ក្នុងគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ បានបណ្តាក់ទុនចំនួន ៥លាន ៨សែនដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។
-ក្រុមហ៊ុនវិនិយោគមួយទៀតឈ្មោះ G.U INDUSTRIAL CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់, សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ។ រោងចក្រនេះមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥លាន ៥សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។

ads banner