ព្រះមហាក្សត្រយាងចូលរួមទិវារំលឹកខួប៣០ឆ្នាំការប្រកាសរដ្ឋធម្មនុញ្ញ (Video Inside)

ទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ គ្រោងនឹងប្រព្រឹត្តទៅវេលាថ្ងៃទី៦តុលានេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រខ្មែរ។

ទិវារដ្ឋធម្មនុញ្ញរបស់កម្ពុជា តែងប្រារព្ធធ្វើជាប្រចាំឆ្នាំនៅថ្ងៃទី២៤កញ្ញា ខណៈប្រមាណ៣០ឆ្នាំ មុននេះគឺនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ បានឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់កំពូល របស់ជាតិនេះជាជាផ្លូវការ បន្ទាប់ពីការបោះឆ្នោតសកលលើកដំបូង បានប្រព្រឹត្តទៅក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។

ប៉ុន្តែក្នុងឆ្នាំ២០២៣នេះ, ក្រុមប្រឹក្សាធម្មនុញ្ញដែលបានរៀបចំពិធី បានបញ្ជាក់ថា អាស្រ័យ «ដោយមានសំណូមពរជាក់ស្តែង, ព្រះរាជពិធីនេះត្រូវបានពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ តុលា ឆ្នាំ២០២៣ នាសាលសន្និសីទកោះពេជ្រ»។

រដ្ឋធម្មនុញ្ញអាយុ៣០ឆ្នាំរបស់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជារដ្ឋធម្មនុញ្ញ ដែលមានអាយុវែងជាងគេបង្អស់ ក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលកម្ពុជាធ្លាប់បានអនុវត្ត។

ads banner