សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ តុលា ២០២៣
១. កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨ ៣៤៤គីឡូក្រាម និងផលិតដុំមាស ចំនួន ៩២២ដុំ ដោយទទួលបានចំណូលពីសួយសារជាង ១៣លានដុល្លារ – AMS Economy
២. កម្ពុជានឹងសង់ “សារមន្ទីរតេជោសន្តិភាព” នៅចុងឆ្នាំនេះទុកជាមរតក សម្រាប់ក្មេងជំនាន់ក្រោយ – កម្ពុជាថ្មី
៣. ១១ខែដំបូង ចាប់តាំងពីការបើកឱ្យប្រើប្រាស់ជាផ្លូវការ រថយន្តជាង ៤,២លានគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ – ខ្មែរថាមស៍
៤. ជប៉ុននឹងទិញមីស៊ីល ៤០០ គ្រាប់ពីអាមេរិក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អាស៊ី – Anadolu
៥. ជប៉ុនចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រ Fukushima ជាលើកទីពីរជាមួយបរិមាណទឹក ៧ ៨០០តោន នៅថ្ងៃទី៥ តុលានេះ – Yonhap
#ams1minute