២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៨ករណី (Video Inside)

មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន២៨ករណី ដែលបន្តថយចុះចំនួន ១ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញ អ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។

ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម ដែលមានការឆ្លង ២៧ករណី និងប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ១ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៩ម៉ឺន ៣ពាន់ ៦០០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣២ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩២ម៉ឺននាក់៕

ads banner