៩ខែរកចំណូលទស្សនាអង្គរបានជិត២៥លាន (Video Inside)

កម្ពុជាទទួលបានប្រាក់ចំណូលកើនលើសបីដង ក្នុងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ។

សេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ថ្ងៃទី៥ ខែតុលានេះ បានអោយដឹងថាក្នុងរយៈពេល៩ខែមកនេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវអន្តរជាតិជាង ៥សែននាក់ និងរកប្រាក់ចំណូលបាន ២៥លានដុល្លារអាមេរិក ហើយក្នុងនោះទឹកប្រាក់ជាង ១លានដុល្លារអាមេរិក ត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។

មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថាសកម្មភាពទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ រំពឹងថានឹងងើបឡើងវិញ នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២៣ ជាពិសេស នៅពេលមានការដាក់ឱ្យដំណើរការ ព្រលានយន្តហោះអន្តរជាតិថ្មី នាពេលខាងមុខនេះ។

ads banner