រដ្ឋបាលរាជធានីត្រៀមរថយន្តក្រុង៤៥៥គ្រឿង ដឹកជញ្ជូនពលរដ្ឋឥតគិតថ្លៃ (Video Inside)
អត្ថបទដោយ៖
Apsara Net
រថយន្តក្រុងចំនួន ៤៥៥គ្រឿង គ្រោងនឹងត្រូវដាក់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយ ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
បុណ្យភ្ជុំបិណ្ឌធំថ្ងៃចុងក្រោយ គឺនៅថ្ងៃទី១៣, ១៤ និង១៥តុលា។ ប៉ុន្តែសេវាដឹកជញ្ជូនដោយឥតគិតថ្លៃនោះ គឺបូកបញ្ចូលមួយថ្ងៃមុន និងមួយថ្ងៃក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌទាំង៣ថ្ងៃ។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ, រថយន្តក្រុងទាំង៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ សម្រាប់រយៈពេល៥ថ្ងៃនោះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ តុលាឆ្នាំ២០២៣។