លោក ពូទីន៖ រុស្ស៊ីត្រូវតែឆ្លើយតបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយជាប់លាប់
មូស្គូ៖ លោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងវេទិកាអន្តរជាតិមួយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា រុស្ស៊ីត្រូវតែឆ្លើយតបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង ឥតឈប់ឈរ។
ថ្លែងក្នុងសម័យប្រជុំពេញអង្គ នៃក្លឹបពិភាក្សាអន្តរជាតិ Valdai នៅក្នុងទីក្រុង SOCHI ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបន្តថា «យើងត្រូវតែឆ្លើយតបនឹងសម្ពាធផ្នែកយោធា និងនយោបាយដែលកំពុងកើនឡើង ប្រឆាំងនឹងរុស្ស៊ី»។
មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយទៀតថា សង្រ្គាមដែលបង្កឡើងដោយរបបក្រុងគៀវ ជាមួយនឹងការគាំទ្រដោយផ្ទាល់ និងសកម្មពីសមូហភាពលោកខាងលិច បានបន្តអស់រយៈពេលដប់ឆ្នាំហើយ ហើយប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺសំដៅយ៉ាងពិតប្រាកដក្នុងការបញ្ឈប់ប្រតិបត្តិការយោធា នៅក្នុងតំបន់។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបន្តទៀតថា «ហើយប្រតិបត្តិការយោធាពិសេស រំលឹកយើងថា ជំហានឯកតោភាគី មិនថាអ្នកណា យកវាទេ វានឹងបង្កឱ្យមានការប្រឆាំង ដោយជៀសមិនរួច។ ដូចដែលអ្នកបានដឹងហើយថា សកម្មភាពនេះ បង្កឱ្យមានការប្រឆាំង»។
លោក វ្ល៉ាឌីមៀ ពូទីន បានបន្ថែមថា «រដ្ឋទទួលខុសត្រូវណាមួយ អធិបតេយ្យភាពណាមួយ ប្រទេសឯករាជ្យ និងគោរពខ្លួនឯង នឹងធ្វើសកម្មភាព តាមរបៀបប្រឆាំងនេះ» ៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត