ស្វាគមន៍កីឡាករដើមកំណើតជប៉ុន Yudai Ogawa សម្រេចចិត្តចូលសញ្ជាតិកម្ពុជា និងត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិ
ភ្នំពេញ៖ យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា កីឡាករបាល់ទាត់ដើមកំណើតជប៉ុន Yudai Ogawa បានសម្រេចចិត្តចូលជាសញ្ជាតិកម្ពុជា បន្ទាប់ពីរូបគេបានប្រកបអាជីពបាល់ទាត់នៅកម្ពុជាអស់ជាច្រើនឆ្នាំ ជាពិសេស ខ្សែបម្រើរូបនេះ ថែមទាំងត្រូវបានកោះហៅឱ្យចូលលេងក្នុងក្រុមជម្រើសជាតិគោព្រៃកម្ពុជាផងដែរ។
កីឡាករខ្សែបម្រើ Yudai Ogawa នឹងពាក់អាវលេខ៦ នៅក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា។
គួរឱ្យដឹងដែរថា មុនចូលរួមជាមួយភ្នំពេញក្រោន ខ្សែបម្រើ វ័យ ២៤ ឆ្នាំរូបនេះ ធ្លាប់លង ឲ្ ក្លិបធំៗចំនួន ពីរនៅកម្ពុជា ក្នុងនោះ រូបគេ បានចុះកិច្ចសន្យា លេងនៅក្លិប មជ្ឈមណ្ឌល កងយោធពល ខេមរភូមិន្ទ កាលពីឆ្នាំ ២០១៨ មុន ផ្ទេរ ទៅកាន់ ក្លិប អង្គ រថា យ ហ្គឺរនៅឆ្នាំ២០១៩ និង២០២០ ។
យ៉ាងណា មុន មក ប្រកប អាជីព បាល់ទាត់ នៅ កម្ពុជា កីឡាករ កម្ពស់ ១.៧៤ ម៉ែត្រ រូបនេះ ធ្លាប់ លេង ក្លិប ក្នុងលីគក្របខណ្ឌ ទី៣ របស់ ជប៉ុន Gifu FC និង ក្លិប ក្របខណ្ឌ ទី ពីរ របស់ ប៉ូឡូញ Widzew Lodz ផងដែរ ៕ដោយ : វណ្ណលុក