នាយកដ្ឋានអត្តសញ្ញាណកម្ម បេីកកិច្ចប្រជុំពិនិត្យការងារវិភាគមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យការងារវិភាគមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល របស់ការិយាល័យនីមួយៗ នៃនាយកដ្ឋានអត្រានុកូលដ្ឋាន។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកស្រីអនុប្រធាននាយកដ្ឋាន និងលោកប្រធានការិយាល័យ ចំណុះនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕
ដោយ ៖ ជីម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕