ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សន្យាជួយសាងសង់អគារស្នាក់នៅ បង្គន់អនាម័យ និងអាងស្តុកទឹក ជូនដល់កងពលតូចថ្មើរជើងលេខ៥២
(ខេត្តបាត់ដំបង)៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ អញ្ជើញសាកសួរសុខទុក្ខសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការកងពលតូចថ្មើជើងលេខ៥២ ស្ថិតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិជួរក្រោយ ។
ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានលើកឡើងថា ៖ កងយោធពលខេមរភូមិន្ទគឺជាគ្រឹះយ៉ាងរឹងមាំក្នុងការការពារ និងថែរក្សានូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោត ការពារនូវរាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាល និងថែរក្សាសុខសន្តិភាព ឲ្យគង់វង្ស ។
ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើ ទទួលយកការជួយសាងសង់អគារស្នាក់នៅ បង្គន់អនាម័យ និងអាងស្តុកទឹក ជូនដល់កងពលតូចថ្មើរជើងលេខ៥២ ព្រមទាំបាននាំយកអំណោយផ្តល់ជូន នាយទាហាន នាយទាហានរង ពលទាហាន និង អង្គភាពកងពលតូចថ្មើរជើងលេខ៥២ រួមមាន ៖ ថវិកា ចំនួន ២៣ ៧០០ដុល្លារអាមេរិក, អង្ករ ចំនួន ៣តោននិងគ្រឿងឧបភោគ-បរិភោគ ជាច្រើនទៀត ៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)