ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖ កម្ពុជា ប្រតិបត្តិរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស
(ភ្នំពេញ)៖ ឯកឧត្តម និត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា កម្ពុជា ប្រតិបត្តិរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានកំពុងចាក់ឫសក្នុងវប្បធម៌នយោបាយកម្ពុជា និងកំពុងមានវឌ្ឍនភាពឈានឡើងជាជំហានៗ ខណៈលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ជាមូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់នយោបាយទំនើប នៃកម្ពុជា ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២៣ នៅសាលាមហោស្របកោះពេជ្រ ថា ព្រះរាជាណាចក្រកម្ពុជា បានប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយកម្ពុជា សម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ដូចជា៖ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិ អំណាចទាំងអស់ ជារបស់ប្រជាពលរដ្ឋ ប្រើតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្ដី។ អំណាចទាំងបី មានសមត្ថកិច្ចដាច់ពីគ្នា, អំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ មានគោលការណ៍រក្សាតុល្យភាពទៅវិញទៅមក គឺរដ្ឋសភា ផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាល រដ្ឋសភា មិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែករណីរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុង ១២ខែ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានលើកឡើងទៀតថា កម្ពុជា ប្រតិបត្តិរបបបោះឆ្នោតពហុបក្ស ដោយរក្សាបាននូវភាពចម្រុះជាពហុបក្ស ជាលំហសេរីភាព នយោបាយ និងធានារក្សា បាននូវការចូលរួមការបោះឆ្នោត។ ឯកឧត្តមបន្ថែមថា នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស បាននិងកំពុងចាក់ឫសក្នុងវប្បធម៌នយោបាយកម្ពុជា និងកំពុងវិវត្តឈានឡើងជាជំហានៗ ដូចតទៅ៖
ជំហានវឌ្ឍនភាពទី១៖ អំណាចថ្នាក់ជាតិត្រូវបានបែងចែកទៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញនិ ងលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការ ណ៍ជាមូលដ្ឋាននៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ជំហានវឌ្ឍនភាពទី២៖ របបប្រជាធិបតេយ្យសភា ផ្អែកលើស្មារតីសម្ព័ន្ធភា ពនយោបាយទូលាយជានីតិវិធីកំណត់ការ រៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា កូរ៉ុមសម័យប្រជុំរដ្ឋសភា និងការផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងគោល បំណងបង្កើតវប្បធម៌សន្ទនារវាងដៃគូនយោបាយ។ ឯកឧត្តមបញ្ជាក់ថា៖ សម្ព័ន្ធភាពជាដៃគូល្អ និងវប្បធម៌សន្ទនា ពុំជាប់លាប់ អាស្រ័យចរិតនយោបាយ ជ្រុលនិយម នាំឲ្យមានការជាប់គាំងដំណើរកា ររៀបចំរាជរដ្ឋាភិបាល និងអស្ថិរភាពសង្គម ក្រោយការបោះឆ្នោតនីតិកាលនីមួយៗ ។
ជំហានវឌ្ឍនភាពទី៣៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានកែ ទម្រង់ឱ្យមានកម្រិតជាស្ថាប័នធម្មនុញ្ញ។ ដើម្បីធានាជំនឿទុកចិត្តលើស មាសភាពចម្រុះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់ឱ្យគណបក្សមានអាសនៈ ក្នុងរដ្ឋសភា ជាអ្នករៀបចំផ្ទាល់នូវសមាសភា ពនៃគណៈកម្មាធិការនេះ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
ជំហានវឌ្ឍនភាពទី៤៖ នេះជាជំហានពង្រឹងសណ្ដាប់ធ្នាប់គណបក្សនយោបាយ តាមរយៈការកំណត់ដែនបន្ទាត់ ក្រហម ទាក់ទងនឹងកាតព្វកិច្ចតម្រូវ ចំពោះគណបក្សន យោបាយនីមួយៗ ដែលត្រូវគោរពរដ្ឋធម្មនុញ្ញនិងច្បាប់។
ជំហានវឌ្ឍនភាពទី៥៖ ជាការរៀបចំពង្រឹងស្មារតីស្នេហាជាតិមាតុភូមិ តាមរយៈការកំណត់លក្ខណសម្បត្តិ ត្រូវមាន សញ្ជាតិខ្មែរពីកំណើតតែមួយគត់ សម្រាប់មុខតំណែងមេដឹ កនាំកំពូលនៃស្ថាប័នធម្មនុញ្ញរបស់ជាតិ។
ជំហានវឌ្ឍនភាពទី៦៖ ជាការបំពេញចន្លោះខ្វះខាតនៃនីតិវិធីធម្មនុញ្ញ ដើម្បីធា នាឱ្យស្ថាប័នកំពូលរបស់ជាតិជា ពិសេសអំណាចនីតិប្រតិបត្តិ មានដំណើរការប្រព្រឹ ត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាព៕
ដោយ វណ្ណលុក