កម្មវិធីរត់ប្រណាំងដើម្បីអបអរការដាក់ដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ មានអ្នកចូលរួមជិត ១០០០នាក់

អត្ថបទដោយ៖
សុផាត ស៊ាន

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមកិច្ចសហការគាំទ្រពី រដ្ឋបាលខេត្តសៀមរាប សមាគមទេសចរណ៍កម្ពុជា CATA  សមាគមក្លឹបទេសចរណ៍ សៀមរាប STC និង ក្រុមហ៊ុនទេសចរណ៍ Be Nice Tour បានរៀបចំការរត់ប្រណាំពានរង្វាន់មិត្តភាពចិន-កម្ពុជា នៅបណ្ដោយផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឲដឹងថាគោលបំណង នៃកម្មវិធីរត់ប្រណាំនេះ ជាព្រឹត្តិការណ៍មួយ គឺដើម្បីអបអរសាទរដល់ខេត្តសៀមរាបដែលទទួលបានអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលគ្រោងដាក់អោយបើកដំណើរការនៅពេលខាងមុខនេះ និងអបអរសាទរខួបលើកទី១០ ការបង្កើតយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាតមួយ  និងអបអរសាទរដល់ការបង្កើតថ្មី។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ប្រសាសន៍ថាព្រឹត្តិការណ៍ការរត់លើផ្លូវហាយវេនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នេះគឺជាការរួមណែក ជំរុញឲ្យមានការីកចម្រើនលើវិស័យកីឡា និងជាវិស័យទេសចរណ៍ទូទាំងខេត្តសៀមរាប ក៏ដូចជាចូលរួមចំណែកទាក់ទាញការស្ដាវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា និងក្នុងខេត្តសៀមរាបឲ្យបានកាន់តែល្អប្រសើរក្រោយវិបត្តិកូវីដ១៩។

គួរបញ្ជាក់ថា កម្មវិធីរត់ប្រណាំងដើម្បីអបអរការដាក់ដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គឺមាន ៣វិញ្ញាសារួមមានរត់ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ១៥គីឡូម៉ែត្រ ដែលមានអ្នកចូលរួមជាង ៨០០នាក់៕

ដោយ ស៊ាន សុផាត

ads banner