រដ្ឋមន្ត្រីការបរទេសប្រេស៊ីលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នឹងអញ្ជើញមកបំពេញ ទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចកកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៩ ខែតុលាបានឱ្យដឹងថាក្នុងអំឡុង ពេល ទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នឹងអញ្ជើញ ចូល ជួបសម្តែង ការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង ឯកឧត្តម ម៉ៅរូ វីអេរ៉ា នឹងមានជំនួបទ្វេភាគីសំដៅដាក់ចេញនូវវិធានការ សកម្មភាពដើម្បីជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ចសហការបច្ចេកទេស ព្រមទាំងកិច្ច សហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគីផងដែរ។

ក្រសួងការបរទេសបានរំលេចថា ដំណើរទស្សនកិច្ចនេះនឹងជា ជំហាន ថ្មីសំខាន់មួយទៀត ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេស ទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិ បត្តិ ការ៕ ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner