ចាប់ពីថ្ងៃទី១១- ដល់ថ្ងៃទី ២០ ខែតុលានេះសាំងធម្មតាបន្ត ចុះ ថ្លៃ២៥០រៀលក្នុងមួយលីត្រនិង ប្រេងម៉ាស៊ូតចុះថ្លៃ ២០០ រៀល ក្នុងមួយលីត្រ

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ បានប្រកាសឱ្យដឹងពីតម្លៃ លក់ រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា តម្លៃលក់រាយប្រេងសាំងធម្មតាថ្លៃ ៤.៣០០ រៀលក្នុងមួយលីត្រ គឺចុះ ថ្លៃ ២៥០រៀលក្នុងមួយលីត្របើ ធៀប នឹងតម្លៃលក់រាយកាលពី១០ថ្ងៃមុន។ចំណែក ប្រេងម៉ាស៊ូតថ្លៃ ៤.៦៥០ រៀលក្នុងមួយលីត្រ គឺចុះថ្លៃ ២០០ រៀលក្នុងមួយលីត្រ។

ជាមួយនឹងតម្លៃលក់រាយថ្មីសម្រាប់១០ថ្ងៃនេះដែរ សេចក្តីជូនដំណឹង របស់ក្រសួងបានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃលក់រាយ ប្រេងឥន្ធនៈចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែតុលានឹងត្រូវ លក់ ៤.៥៦៨រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំង ធម្មតា EA92 និង ៤.៩១៨រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត DO50ppm ។ប៉ុន្តែដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជននិង ដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅតែបន្ត និងសម្រេចបញ្ចុះតម្លៃ លក់រាយ ប្រេង ឥន្ធនៈ នៅ កម្ពុជា ចំនួន ៤ សេន ដុល្លារ ដដែល នៅក្នុងមួយលីត្រ ផងដែរ។ ដូច្នេះ ថ្លៃលក់រាយ នៅកម្ពុជា ក្នុង រយៈពេល ដូចគ្នាខាងលើ សម្រាប់ប្រេងសាំងធម្មតា ដែល នឹងត្រូវ ដាក់លក់ រាយ នៅ កម្ពុជា ក្នុងតម្លៃ ៤.៣០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៤.៦៥០ រៀលនៅដដែលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត DO50ppm៕

ដោយ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner