សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ តុលា ២០២៣

១. ៩ខែ ឆ្នាំ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាថយចុះជាង ១៧% ស្បែកជើង និងភាគបំណែកស្បែកជើង ថយចុះជាង ២៥% កាបូបថយចុះជាង ១៣% និងផលិតផលវាយនភណ្ឌផ្សេងទៀតថយចុះជាង ៧% – AMS Central

២. ៩ខែឆ្នាំនេះ កម្ពុជាទទួលចំណូលជាង ៤២៤ លានដុល្លារពីការនាំចេញកង់ – FN

៣. ៩ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញស្ពាន់ និងវត្ថុធ្វើពីស្ពាន់សម្រេច ក្នុងទំហំជាង ៦២ លានដុល្លារ កើនជិត ៤៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ – កម្ពុជាថ្មី

៤. ឥណ្ឌា គ្រោងនឹងផលិតសារធាតុអេតាណុលចេញពីដើមឫស្សីនៅក្នុងប្រទេស ខណៈរោងចក្រចម្រាញ់គ្រោងនឹងបើកដំណើរការនៅខែធ្នូ – CNN

៥. រដ្ឋបាលរបស់លោក Biden អាចនឹងស្នើសុំឲ្យសភាអនុម័តការផ្តល់មូលនិធិបន្ថែមទៀត ដើម្បីជួយទាំងអ៉ីស្រាអែល និងអ៊ុយក្រែនក្នុងពេលតែមួយ – Sputnik

#ams1minute

ads banner