កម្រិតទឹកភ្លៀងធ្លាក់ថយចុះ ក្នុងសប្ដាហ៍ទៅមុខនេះ (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា កម្រិតទឹកភ្លៀងនឹងមានការថមថយចុះមកវិញ ក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជាបានទទួលរងនូវកម្លាំងរុញច្រានពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។

កម្លាំងរុញច្រាននេះ នឹងធ្វើឱ្យប្រព័ន្ធសម្ពាធទាប ITCZ រំកិលចុះមកក្រោម ដែលអូសបន្លាយលើភាគខាងត្បូង នៃប្រទេសកម្ពុជា។ យោងតាមការព្យាករណ៍ដដែល ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឥទ្ធិពលនេះ នឹងធ្វើឱ្យនៅលើផ្ទៃប្រទេស មានកម្រិតទឹកភ្លៀងធ្លាក់ថមថយ និងការភ្លៀងធ្លាក់មានភាគច្រើនតែនៅក្នុងពេលយប់។

ចំណែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០ទៅ៥០ភាគរយ។

ads banner