គណបក្សភ្លើងទៀនចងសម្ព័ន្ធជាមួយគណបក្សបី (Video Inside)

គណបក្សភ្លើងទៀន និងគណបក្សបីផ្សេងទៀត គឺគណបក្សឆន្ទៈខ្មែរ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានធ្វើការចងសម្ព័ន្ធភាពជាមួយគ្នាផងដែរ នៅថ្ងៃទី១១តុលានេះ។

សម្ព័ន្ធភាពរបស់គណបក្សទាំង៤នោះ បានដាក់ឈ្មោះថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។ ពិធីចងសម្ព័ន្ធនេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

តំណាងគណបក្សនយោបាយដែលបានចុះហត្ថលេខាលើការចងសម្ព័ន្ធភាពជាមួយគ្នានេះ រួមមានលោក សុខ ហាច ដែលតំណាងគណបក្សភ្លើងទៀន, លោក យ៉េង វីរៈ តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន, លោក ផល ស៊ីថុន តំណាងគណបក្សឆន្ទៈខ្មែរ, និងលោក ប៉ុល ហំម តំណាងគណបក្សកែទម្រង់កម្ពុជា។

ads banner