តម្លៃប្រេងសាំងថយចុះ (Video Inside)

តម្លៃប្រេងសាំង បានធ្លាក់ចុះមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង ១លីត្រ ដែលតម្លៃនេះបានថយចុះមកវិញចំនួន២៥០ រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៦៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានថយចុះចំនួន២០០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។

ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ ថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩០០រៀល , កន្លែងខ្លះ គឺមានតម្លៃចំនួន ៤ពាន់ ៩៥០រៀល និងកន្លែងខ្លះទៀត មានតម្លៃចំនួន ៥ពាន់រៀល ក្នុងមួយលីត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner