២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៨ករណី (Video Inside)

មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន ៣៨ករណី ដែលបន្តថយចុះច្រើន ដល់ ១៥ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។

ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម មានការឆ្លង ៣៦ករណី និងប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ២ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។

គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤១ម៉ឺន ១ពាន់ ៣៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣៩ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩២ម៉ឺននាក់៕

ads banner