នាំគ្នាលេងដុតផាវផ្អើលអ្នកជិតខាងត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួន ០៦នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៦នាក់ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) យកមកសាកសួរ តាមនីតិវិធី ។

គួរបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កាលពីថ្ងៃទី១១ ខែតុលាម្សិលមិញនេះ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រុមក្មេងទំនើងឃាត់ខ្លួនចំនួន ០៦នាក់៖

១-ឈ្មោះ សំអាន ថុនា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។
២-ឈ្មោះ កុយ វ៉ាន់នាថ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។
៣-ឈ្មោះ អឿន វឌ្ឍនា ភេទប្រុស មុខរបរសិស្ស អ្នកនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។
៤-ឈ្មោះ រុន ភារុណ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។
៥-ឈ្មោះ ថា បញ្ញា ភេទប្រុស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។
៦-ឈ្មោះ យុក រ៉ាយុទ្ធ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។

នៅព្រឹកថ្ងៃទី១២ ខែតុលានេះ សមត្ថកិច្ចបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងឱ្យអាណាព្យាបាលមកធានាទើប សមត្ថកិច្ច អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner