អតីតប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ី អញ្ជើញទស្សនៈកិច្ច កន្លែងហ្វឹកហាត់ សហព័ន្ធកីឡាទូកនាគ កានូ និងរ៉ូអ៊ីង កម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អតីតប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ី លោក Wang Shiអមដំណើរដោយទីប្រឹក្សាជំនួយកាប្រធានសហព័ន្ធ លោក កេន លី បានដឹកគណៈប្រតិភូចុះទស្សនៈកិច្ចពិនិត្យមើលកន្លែងហ្វឹកហាត់អត្តពលិកកីឡាទូក នៅទីបញ្ជាការដ្ឋានកងទ័រជើងទឹក នាព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣។

ក្នុងដំណើរទស្សនៈកិច្ចផ្លូវការជាលើកទី២របស់ថ្នាក់ដឹកនាំទូករ៉ូអ៊ីងអាស៊ីមកកាន់កន្លែងហ្វឹកហាត់របស់អត្តពលិកកីឡាទូកកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងទីបញ្ជាការរដ្ឋានទ័ពជើងទឹកនេះ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកនាគ កានូនិងរ៉ូអ៊ីងកម្ពុជាលើកិច្ចសហការលើការងារបច្ចេកទេសក្នុងន័យចូលរួមជំរុញការអភិវឌ្ឍន៍វិស័យកីឡាទូកនៅកម្ពុជាឲ្យកាន់តែមានសក្កានុពលក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិនាពេលខាងមុខ។ ស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំនិងប្រតិភូទូករ៉ូអ៊ីងអាស៊ីមកកាន់កម្ពុជាជាលើកទី២នេះ គឺទទួលស្វាគមន៍ដោយឯកឧត្តម ឧត្តមនាវីទោ ចាយ ស៊ីជឿន អគ្គលេខាធិការរង កញ្ញា មាស តឿ អគ្គហិរញ្ញឹក សហព័ន្ធទូកនាគ កានូនិងរ៉ូអ៊ីងកម្ពុជា។

លោក Wang Shi អតីតប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ី បានបញ្ជាក់ឲ្យដឹងដែរថា នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោក និងប្រតិភូមកកាន់ កន្លែងហ្វឹកហាត់អត្តពលិកកីឡាទូកកម្ពុជានេះ ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាទូកនាគ ទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងនោះ លោក ក៏បានធ្វើការចែករំលែកបង្ហាញនូវបច្ចេកទេសខ្លះៗពាក់ព័ន្ធជំនាញទូករ៉ូអ៊ីងដល់អត្តពលិកកម្ពុជាផងដែរ។ជាមួយគ្នានោះ លោក Wang Shi ក៏បានបង្ហាញនូវការគាំទ្រនិងចូលរួមជាមួយសហព័ន្ធកីឡាទូករ៉ូវអ៊ីងអាស៊ីលើកម្មវិធីបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរបស់កម្ពុជា និងការនាំយកកីឡាករនិងមន្រ្តីបច្ចេកទេសរបស់កម្ពុជាទៅហ្វឹកហាត់និងបណ្តុះបណ្តាលនៅសាធារណៈប្រជាមានិតចិននៅអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា ដំណើរទស្សនៈកិច្ចលើកទី១របស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ីមកកាន់កម្ពុជា ដឹកនាំ ដោយ លោក កេន លី ទីប្រឹក្សាជំនួយកាប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ី កាលពីថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីនេះ លោក កេន លី និងប្រតិភូ ត្រូវបានអនុញាតិចូលជួបសំដែងការគួសមជាមួយ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ អនុប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា និងជាអគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក ដោយ លោក សន្យាថា សហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ីនិងខិតខំជួយកម្ពុជាជាជំហ៊ានៗក្នុងការរុញច្រានប្រែក្លាយឲ្យកីឡាករកីឡាការិនីផ្នែកទូករ៉ូអ៊ីងរបស់កម្ពុជាក្លាយជាអ្នកខ្លាំងក្នុងតំបន់អាស៊ាន។ទន្ទឹមជាមួយគ្នានោះ លោកថា នឹងមានការជួយជាសម្ភារៈហ្វឹកហាត់ និងផ្តល់ជាគ្រូមកជួយបណ្តុះបណ្តាលពង្រឹងអភិវឌ្ឍសមត្ថភាពអត្តពលិកទូកកម្ពុជាផងដែរ៕

រូបភាព សួង ពិសេដ្ឋ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner