ប្រធានសហព័ន្ធកីឡាម៉ូតូទឹក៖ យើងកំពុងជំរុញអភិវឌ្ឍធនធានអត្តពលិកវ័យក្មេង ខណៈក្រុមជម្រើសជាតិកំពុងជោគជ័យខ្លាំងនៅឆាកអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ថ្លែងឱ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំជាមួយគណកម្មការប្រតិបត្តិសហព័ន្ធកាលពីម្សិលមិញថា សហព័ន្ធកំពុងតែជំរុញអភិវឌ្ឍធនធានអត្តពលិកវ័យក្មេងតាមតំបន់គោលដៅអោយមានសម្តានុពលកាន់តែច្រើន ខណៈក្រុមជម្រើសជាតិកំពុងជោគជ័យខ្លាំងនៅឆាកអន្តរជាតិ។

ឯកឧត្តម ណុះ ស្លេះ បញ្ជាក់ទៀតថា សហព័ន្ធម៉ូតូទឹកបានកំណត់គោលដៅជាអទិភាពចំនួន៤ទីតាំង មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តរតនគីរី ដើម្បីកសាងធនធានកីឡាករ កីឡាការិនីម៉ូតូទឹកសម្រាប់ត្រៀមការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។

ឯកឧត្តមប្រធានសហព័ន្ធ បន្តថា បច្ចុប្បន្នកម្ពុជាកីឡាករដ៏មានសក្តានុពលច្រើន ដូចជា វីរកីឡាករ សាលី អូម៉ើត មីន ម៉ូស្តាន់ សាលី ហ្វីលីន កៃវ៉ាន់ ស៊ីដេន និងកីឡាករមួយចំនួនទៀតដែលកំពុងហ្វឹកហាត់នៅក្លឹប Flamingo ប្រទេសថៃ រួម១២ក្លឹបផ្សេងទៀតកំពុងតែហ្វឹកហាត់និងសម្រួចគុណផលផងដែរ ។

ឯកឧត្តម ណុះ ស្លេះ បន្ថែមថា នៅឆ្នាំ២០២៤ខាងមុខនេះ សហព័ន្ធគ្រោងរៀបចំព្រឹត្តការណ៍អោយបាន៣ទៅ៤ដងក្នុងមួយឆ្នាំ ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីអោយកីឡាករដុសខាត់សមត្ថភាព បន្សំខ្លួន និងផ្លាស់ប្តូរបទពិសោធន៍ជាមួយកីឡាកររៀមច្បង និងកីឡាករអន្តរជាតិ ។

ឯកឧត្តម បានបញ្ជាក់ថា អត្តពលិកដែលបានសាងស្នាដៃជូនជាតិ តាមរយៈដណ្តើមបានមេដាយពិឆាកអន្តរជាតិ ជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ថ្មីៗនេះ សហព័ន្ធបានស្នើសុំក្របខណ្ឌរដ្ឋ ដើម្បីជាការលើកទឹកចិត្ត និងការតបស្នងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត។ ក្នុងនោះកីឡាករ២រូប គឺវីរកីឡាករ សាលី អ៊ូម៉ើត និង ម៉ីន ម៉ូស្តាន់ ឲ្យចូលក្នុងក្របខណ្ឌនគរបាលជាតិ។ និង២រូបទៀត គឺកីឡាករ កៃ វ៉ាន់ស៊ីដែន បានចូលក្របខណ្ឌក្រសួងការពារជាតិ រីឯកីឡាករសាលី ហ្វីលីន កំពុងតែស្នើសុំបន្តនៅសមាគមកីឡាក្រសួងការពារជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ណុះ ស្លេះ ក៏បានស្នើសុំដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រម៉ូតូទឹក សូមកុំអោយមានការភ័ន្តច្រឡំ ទាកទងនឹងការឡាយតាមបណ្តាញសង្គមរបស់វីរកីឡាករ សាលី អូម៉ើត បញ្ហាទាំងអស់គឺជារឿងផ្ទៃក្នុង សហព័ន្ធនឹងធ្វើការដោះស្រាយជាមួយកីឡាករផ្ទាល់ណាពេលខាងមុខនេះ ក្រោយក្រុមជម្រើសជាតិបញ្ចប់បេសកម្មនៅអាមេរិក ជាមួយនឹងមេដាយបំបែកឯកកត្តកម្មជាច្រើនគ្រឿងពីព្រឹត្តការណ៍កម្រិតពិភពលោក ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner